ជំទាវទី ១ របស់ប្រទេសចិន រងនូវបញ្ហា ផាត់មុខ ខណៈស្វាមីជួប បញ្ហាដូចគ្នា ក្នុងអំឡុងចូលរួម កម្មវិធីធំ ក្នុងទីក្រុងឡុងដ៍

អង់គ្លេស៖ ជំទាវទីមួយរបស់ប្រទេសចិន បានបង្ហាញខ្លួនជាមួយនឹង ការផាត់មុខ មិនស្មើសាច់គ្នា ខណៈដែល គាត់បាន ចូលរួមក្នុង កម្មវិធីជប់លៀងរបស់ ចៅហ្វាយក្រុងទីក្រុងឡុងដ៍ កាលពីល្ងាចម្សិលមិញនេះ ដែលជាកម្មវិធីទទួលទាន អាហារដ៏ធំ និងជាលក្ខណៈផ្លូវការ ហើយធ្វើឡើងជារៀងរាល់ឆ្នាំ នៅឯ Guildhall ទីក្រុងឡុងដ៍ និងកម្មវិធីនេះ ក៏មាន វត្ដមានព្រះអង្គម្ចាស់ Andrew ផងដែរ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកប្រធានាធិបតីចិន Xi Jinping និង ភរិយា បានចូលរួមក្នុងកម្មវិធី ជប់លៀង ចៅហ្វាយក្រុង ទីក្រុងឡុងដ៏ តែអ្វីដែលគេសង្កេតឃើញនោះ គឺភរិយារបស់គាត់  Peng Liyuan បានបង្ហាញពីការតុបតែង ខ្លួនដ៏ចាប់អារម្មណ៍ ក្នុងពិធីជប់លៀងនេះ ដែលបន្សល់ទុកនៅ ម្សៅពណ៌ស នៅពីលើ ថ្ងាស និងច្រមុះ។ ចំណែកឯលោក  ប្រធានាធិបតីចិន Xi Jinping ក៏ជួបប្រទះនឹង បញ្ហាផ្ទាល់ខ្លួនផងដែរ ដែលភ្ញៀវទាំងឡាយ ហាក់ដូចជា មិនអើពើ ក្នុងអំឡុងពេលដែលគាត់ កំពុងតែ ថ្លែងសន្ទរកថា។ 

គួរបញ្ជាក់ថា ហេតុការណ៍បែបនេះ ក៏ធ្លាប់កើតមានឡើង ទៅលើតារាសិល្បៈល្បីៗ ដូចជា អ្នកនាង Angelina Jolie , Kate Winslet  និង Drew Barrymore ដែលត្រូវបាន គេជឿជាក់ថា​ ដោយសារតែការផាត់មុខ មិនបានប្រយ័ត្ន ឬផាត់ម្សៅមិនចូលសាច់ឲ្យបានល្អ និងប្រើប្រាស់ប្រភេទម្សៅ សីលីកូន ដែលអាចធ្វើឲ្យ ផ្ទៃមុខមើលទៅស្រស់ស្អាត ល្អឥតខ្ចោះ តែនៅពេល ដែលប៉ះនឹង ពន្លឺបន្ថែមរបស់កាមេរ៉ា វាបែរជា បញ្ចេញពីរូបភាពពិត៕
ជំទាវទី ១ របស់ប្រទេសចិន រងនូវបញ្ហា ផាត់មុខ ខណៈស្វាមីជួប បញ្ហាដូចគ្នា ក្នុងអំឡុងចូលរួម កម្មវិធីធំ ក្នុងទីក្រុងឡុងដ៍
ជំទាវទី ១ របស់ប្រទេសចិន រងនូវបញ្ហា ផាត់មុខ ខណៈស្វាមីជួប បញ្ហាដូចគ្នា ក្នុងអំឡុងចូលរួម កម្មវិធីធំ ក្នុងទីក្រុងឡុងដ៍

ជំទាវទី ១ របស់ប្រទេសចិន រងនូវបញ្ហា ផាត់មុខ ខណៈស្វាមីជួប បញ្ហាដូចគ្នា ក្នុងអំឡុងចូលរួម កម្មវិធីធំ ក្នុងទីក្រុងឡុងដ៍ជំទាវទី ១ របស់ប្រទេសចិន រងនូវបញ្ហា ផាត់មុខ ខណៈស្វាមីជួប បញ្ហាដូចគ្នា ក្នុងអំឡុងចូលរួម កម្មវិធីធំ ក្នុងទីក្រុងឡុងដ៍

រូបភាព អ្នកនាង Angelina Jolie និង Drew Barrymore

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត