សាខាកាំកុងត្រូល កំពង់ផែ អន្តរជាតិភ្នំពេញ ចុះត្រួតពិនិត្យទំនិញ នៅផ្សារច្បារអំពៅ និងហាងលក់ទំនិញ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖   លោក យូ ហេង អនុប្រធាន សាខាកំពង់ផែ អន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៥ បានចុះ ត្រួតពិនិត្យទំនិញនៅលើទីផ្សារ ដោយផ្តោត សំខាន់ទៅលើ ផលិតផល ម្ហូបអាហារ ភេសជ្ជៈ ដើម្បីទប់ស្កាត់ការ ចរាចរជាយថាហេតុ នូវទំនិញម្ហូបអាហារមិនប្រក្រតី ដូចជាទំនិញខូចគុណភាព ផុតកំណត់រយៈពេលប្រើប្រាស់ ដែលអាជីវករកំពុងដាក់តាំងលក់នៅតាមស្តង់លក់ទំនិញ ជាពិសេសធ្វើយ៉ាងណា ដើម្បីធានាអោយបាននូវ សុវត្ថិភាព ដល់អ្នកប្រើប្រាស់ ។        

លោក យូ ហេង បានឲ្យដឹងថា មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានចុះពិនិត្យជាប្រចាំ ទៅតាមផែការសកម្មភាពប្រចាំខែរបស់អគ្គនាយកដ្ឋាន ។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូលបានធ្វើការអប់រំ និងណែនាំដល់អាជីវករ ពីវិធីទុកដាក់ថែរក្សា ទំនិញឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវ  ត្រូវចេះកត់សំគាល់អំពីលក្ខណៈបច្ចេកទេសទំនិញ ដែលបញ្ជាក់អំពីកាលបរិច្ឆេទប្រើប្រាស់ សំបកវេចខ្ចប់ ប្រភពទំនិញ គឺជាបញ្ហា សំខាន់ដែលអាជីវករ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែយល់ដឹងឲ្យបានច្បាស់ ក្នុងគោលបំណងលើកំពស់ការយល់ដឹង អំពីសុវត្ថិភាពម្ហូបអាហា ជាពិសេសទប់ស្កាត់រំលោភលើកម្មសិទ្ធិបញ្ញា  ការប្រើប្រាស់សារធាតុហាមឃាត់ ទៅក្នុងផលិត ផលម្ហូបអាហារ  ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ។

លោកបន្តថា ការចុះធ្វើតេស្ត ជាបឋមលើ ផលិតផល ម្ហូបអាហារមិនទាន់កែច្នៃមួយចំនួន ដើម្បីរកសារធាតុហាមឃាត់ដូចជាសារធាតុ ហ្វ័រម៉ាលីន បូរ៉ាក់ សូដ្យូមអ៊ី ដ្រូស៊ុលហ្វីត ដើម្បីរក្សាភាពស្រស់បានយូរ និងស្វិតល្អនៅក្នុងផលិតផលម្ហូបអាហារ ការប្រើប្រាស់ សារធាតុ ទាំងនៅក្នុងផលិតម្ហូបអាហារ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើយ៉ាងធ្ងន់ធ្ងរ  ៕