សម្តេចតេជោ ហ៊ុន សែន ប្រកាស នឹងបន្តសាងសង់ស្ពាន ទៅតំបន់អរិយក្សត្រ តាមសំណើប្រជាពលរដ្ឋ

ភ្នំពេញ ៖ ជាភាពត្រេកអរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ រស់នៅតំបន់អរិយក្សត្រ បន្ទាប់ពីបានឮ ប្រសាសន៍ ដ៍ប្រពៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បាននឹង កំពុងសិក្សាដើម្បីបន្តសាងសង់ស្ពាន ឆ្លងទន្លេមេគង្គ ទៅតំបន់អរិយក្សត្រ តាមសំណើប្រជាពលរដ្ឋរស់នៅតំបន់ អរិយក្សត្រនោះ នាពេលខាងមុខ។

ការប្រកាសបន្តសាងសង់ស្ពានឆ្លងកាត់ទៅតំបន់ អរិយក្សត្រ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីអញ្ជើញ ជាអធិបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយ ចង្វារមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ និង សួនច្បាររង្វង់ មូលជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ៕