កម្លាំងនគរបាល ស្រុកកោះធំ បង្ក្រាបមុខសញ្ញា ចែកចាយ គ្រឿងញៀន៤នាក់ ដកហូតវត្ថុតាង ជាច្រើន

កណ្តាល ៖ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំង នគរបាលស្រុកស្អាង បានបើក ប្រតិបត្តិការ បង្រ្កាបបាន មុខសញ្ញាចែកចាយ សារធាតុញៀនដ៏សកម្ម ក្នុងភូមិសាស្រ្តរៀងៗខ្លួន ចំនួន៤នាក់ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនធំ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។

អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនល្មើសដែលត្រូវបាន ចាប់ខ្លួននោះរួមមាន ៖ ១-ឈ្មោះ សុង ម៉ុងហេង ភេទប្រុស អាយុ៣០ឆ្នាំ, ២-ឈ្មោះ ថាត ថេត ភេទប្រុស អាយុ២៣ឆ្នាំ, ៣-ឈ្មោះ បាវ សុខ ភេទប្រុស អាយុ១៩ឆ្នាំ, ៤-ឈ្មោះ ជ័យ បៃ ភេទប្រុស អាយុ២៣ឆ្នាំ។ វត្ថុតាង និងសម្ភារៈដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជា សារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០៣កញ្ចប់, ម៉ូតូ២គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង, ថវិកា៦៥៥.៥០០រៀល។

បច្ចុប្បន្នជនល្មើសទាំងបួននាក់ កំពុងត្រូវបានកម្លាំងនគរបាលជំនាញ នៃស្រុកកោះធំសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

កម្លាំងនគរបាល ស្រុកកោះធំ បង្ក្រាបមុខសញ្ញា ចែកចាយ គ្រឿងញៀន៤នាក់ ដកហូតវត្ថុតាង ជាច្រើន

កម្លាំងនគរបាល ស្រុកកោះធំ បង្ក្រាបមុខសញ្ញា ចែកចាយ គ្រឿងញៀន៤នាក់ ដកហូតវត្ថុតាង ជាច្រើន