សម្តេចតេជោ ប្រកាសដាក់ឲ្យ ប្រើប្រាស់ស្ពាន អាកាសតិចណូ ជាបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែវិច្ឆិកា

ភ្នំពេញ ៖ ថ្លែងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា-ចិន (ស្ពាន ជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ និងសួនច្បាររង្វង់មូល ជ្រោយចង្វារត្រើយ ខាងកើត នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ពានអាកាសតិចណូ នឹងត្រូវដាក់ ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន សម្រាប់ប្រើប្រាស់នៅថ្ងៃបុណ្យអ៊ុំទូកថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា ខាងមុខនេះ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង៧៖៣៥នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ បានអញ្ជើញដល់ ជាអធិបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពាន ជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ និង សួនច្បាររង្វង់មូលជ្រោយចង្វារត្រើយខាងកើត៕

សម្តេចតេជោ ប្រកាសដាក់ឲ្យ ប្រើប្រាស់ស្ពាន អាកាសតិចណូ ជាបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែវិច្ឆិកា

សម្តេចតេជោ ប្រកាសដាក់ឲ្យ ប្រើប្រាស់ស្ពាន អាកាសតិចណូ ជាបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែវិច្ឆិកា