កុំភ្លេច ផ្លែ​ ប្លុងកុង ក៏មាន​អត្ថប្រយោជន៍អស្ចារ្យ​ចំពោះសុខភាពដែរ

ផ្លែ ប្លុងកុង (Lanzones) ត្រូវបានគេរកឃើញ​នៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងនៃប្រទេសឥណ្ឌា។ លក្ខណៈរបស់វា​​មានលរាងមូល, ​​សំបកពណ៌លឿងស្រាលនៅពេល​ដែល​វា​ទុំ ហើយ​ផ្លែជាចង្កោមៗ។ ជាទូទៅផ្លែឈើមួយប្រភេទនេះគេតែងតែបរិភោគទាំងឆៅ ហើយវាមាន​រសជាតិជូរអែម។
 
កុំភ្លេច ផ្លែ​ ប្លុងកុង ក៏មាន​អត្ថប្រយោជន៍អស្ចារ្យ​ចំពោះសុខភាពដែរ
ក្រៅពីនេះ ផ្លែ ប្លុងកុង ផ្តល់អត្ថប្រយោជន៍យ៉ាងក្រៃលែង​សម្រាប់សុខភាព ព្រោះវា​អាច​ធ្វើឲ្យរាង​កាយ​ទាំង​មូលរបស់អ្នក​មាន​ភាពប្រសើរឡើង។
ជាតិសសៃ
ផ្លែ ប្លុងកុង ចំនួន ១០០ក្រាម ផ្តល់​ជាតិសសៃច្រើនជាង ២ក្រាម ដែលមាន​ប្រមាណ​ជា ៨ភាគរយ នៃការទទួលទាន​ប្រចាំថ្ងៃ ត្រូវបាន​ផ្តល់​អនុសាសន៍​សម្រាប់ស្ត្រី និង ៦ភាគរយ ចំពោះបុរស។ ជាតិសសៃជួយការពារ​ជំងឺ​បេះដូង និងបង្ការ​ការទល់លាមក។
Ribovlafin
Ribovlafin គឺជាវីតាមីន B2 ដែលចូលរួមក្នុងការបម្លែង​ពីកាបូន​អ៊ីដ្រាត​ទៅជាថាមពល ដែលអាចជួយរក្សាប្រព័ន្ធប្រសាទរបស់អ្នក​ឲ្យមាន​សុខភាពល្អ។​ វីតាមីន B2 គឺជា​ទឹក​រលាយ ដូច្នេះអ្នកចាំបាច់ត្រូវ​ទទួលទានផ្លែឈើនេះ​ឲ្យបាន​ទៀងទាត់​ជារៀងរាល់ថ្ងៃ ដោយសារតែ​រាងកាយ​របស់អ្នក​មិន​អាចរក្សាវាទុកបានឡើយ។
ផ្លែ ប្លុងកុង ចំនួន ១០០ក្រាម នឹង​ផ្តល់ឲ្យ​អ្នក​ចំនួន ១២៤ មីក្រូក្រាម នៃ Ribovlafin ដែលត្រូវបាន​ផ្តល់អនុសាន៍ឲ្យទាំងបុរស និងស្ត្រី​ ទទួលទាន​ស្ទើរតែ ៨ភាគរយ​ជាប្រចាំថ្ងៃ។
ប្រឆាំងនឹង​អុកស៊ីតកម្ម
ផ្លែឈើនេះ គឺជា​ប្រភពនៃសារធាតុ​ប្រឆាំនឹង​អុកស៊ីតកម្មក្នុងនោះមាន​ទាំងវីតាមីន A ផងដែរ។ វីតាមីននេះមាន​សារៈសំខាន់ខ្លាំងណាស់​សម្រាប់សុខភាព រួមទាំងការពារ​មិនឲ្យមាន​បញ្ហាភ្នែកផងដែរ។
លើសពីនេះទៅទៀតសារធាតុ ប្លុងកុង សម្បូរទៅដោយសារធាតុ polyphenols ដែលអាចការពារ​អ្នកពីជំងឺជាច្រើន​រួមទាំង​លើសឈាម, ទឹកនោមផ្អែម, ជំងឺបេះដូង និង​មហារីក។ ទន្ទឹមនឹងនេះ​ផងដែរ វាមាន​សមត្ថភាព​ក្នុងការលុបបំបាត់ រ៉ាឌីកាល់សេរី និងទប់ស្កាត់ភាពចាស់មុនអាយុ។
ផ្លែឈើមួយប្រភេទនេះត្រូវបាន​ផ្តល់អនុសាសន៍ឲ្យបរិភោគទាំងឆៅ ហើយ​នៅស្រស់ៗ ទើប​ទទួលបាន​អត្ថប្រយោជន៍ខ្ពស់៕
ដោយ៖ មង្គលការ
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កុំភ្លេច ផ្លែ​ ប្លុងកុង ក៏មាន​អត្ថប្រយោជន៍អស្ចារ្យ​ចំពោះសុខភាពដែរ