De Bruyne ជួយឲ្យ Man City ផ្តួល Sevilla ខណៈ PSG ស្មើ Real

ខ្សែ​បម្រើ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​ដ៏​ឆ្នើម Kevin De Bruyne បាន​ឃើញ​ការ​ប្រកួត​របស់​ក្រុម Manchester City ក្នុងផ្ទះខ្លួន​ឯង​ជាមួយ​នឹងក្រុម Sevilla បញ្ចប់​ទាំង​ភាព​​រីក​រាយក្នុង​ក្រប​ខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែលក្រុម Paris Saint-Germain បាន​បញ្ចប់​​ក្នុង​ត្រឹមលទ្ធ​ផល​ស្មើ ០-០ ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​១០​សម័យកាល Real Madrid​។ គ្រាប់​បាល់​ស៊ុត​ប្ចូល​ទី​​នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​របស់ De Bruyne បាន​ជួយ​ឲ្យ Man City ទទួល​ជ័យ​ជម្នះ ២-១ នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក Europa League របស់​អេ​ស្ប៉ាញមួយនេះ ដើម្បី​ធ្វើ​ឲ្យ​ឱកាស​នៃ​ការ​ឈាន​ទៅ​កាន់​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ពី​ពូល D កាន់​តែ​ល្អ​ប្រសើរ​។
1
ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​មួយ​នៅ​កីឡ​ដ្ឋាន Etihad ហាក់​ស្ទើរ​តែ​​ត្រូវ​បញ្ចប់​ក្នុង​លទ្ធ​ផល​​ស្មើ ០-០ ទៅ​ហើយ ក្រោយ​ពី​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Adil Rami បាន​តាម​ស្មើ​គ្រាប់​បាល់​បញ្ចូល​ទី​​នៅនាទី ទី​៣០​របស់​កីឡាករ Yevhen Konoplyanka សម្រាប់​ក្រុម Sevilla ប៉ុន្តែ De Bruyne បាន​ទទួល​បាល់​ពីការ​បញ្ជូន​របស់​​កីឡាករ Yaya Toure និង​បាន​ស៊ុត​បាល់​​ដោយ​ជើង​ឆ្វេង​របស់​គេ​​ចូល​ទី​យ៉ាង​ល្អ​តែម្តង​​នៅនាទី​បន្ថែម​។ ក្រុម​របស់​លោក Manuel Pellegrini បាន​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ដេញ​តាម​ពីក្រោយក្រុម Juventus មួយ​ពិន្ទុ ក្រោយ​ពី​​ក្រុម​យក្ស​របស់​ក្រប​ខ័ណ្ឌ Serie A មួយ​នេះ បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម Borussia Moenchengladbach ក្នុង​ទីក្រុង​ Turin​។ លោក Pellegrini បាន​ឲ្យ​ដឹង​ថា៖ «យើង​លេង​បានល្អ​ប្រសើរ​បន្តិ​ច​ក្នុង​រយៈ​ពេល​១០​នាទី​ចុង​ក្រោយ ហើយ​យើង​​មាន​បុគ្គ​លិក​លក្ខណៈ​​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia