Martial សង្គ្រោះ Man United នៅលើទឹកដីក្រុម CSKA Moscow

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Anthony Martial បាន​​តែត​បាល់ប​ញ្ចូល​ទី​ក្នុង​តង់​ទី​២ ខណៈ​ដែល​ក្រុម Manchester United ដណ្តើម​បាន​លទ្ធល​ស្មើ​ដ៏​សំខាន់ ១-១ នៅ​លើ​ទឹក​ដីក្រុម CSKA Moscow ក្នុង​ការប្រកួតក្រប​ខ័ណ្ឌ Champions League ក្នុង​ពូល B របស់ពួក​គេ​កាល​ពី​ថ្ងៃ​ពុធ​។ Wolfsburg របស់​ក្រប​ខ័ណ្ឌ Bundesliga កំពុង​តែ​នាំ​មុខ​ក្នុង​ពូល​នេះ​ដោយមាន​៦​​​ពិន្ទុ​ ក្រោយ​ពី​បានផ្តួល​ក្រុម PSV Eindhoven ២-០ ខណៈ​ដែល Man United និង CSKA មាន​៤​ពិន្ទុ​​ស្មើ​គ្នា ហើយ​ក្រុម​ម្ចាស់​ជើង​ឯក​របស់​ហូ​ឡង់​កំពុង​តែ​ដេញ​តាម​ពីក្រោយ​ដោយមាន​៣​​ពិន្ទុ​។
1
វា​ជា​​គ្រាប់​បាល់​ក្នុង​ក្រប​ខ័ណ្ឌ Champions League ជា​លើក​ទី​១​របស់ Martial សម្រាប់​ក្លិប​ថ្មី​របស់​គេ និង​ជា​​​គ្រាប់​បាល់​ទី​​៥​របស់​គេនៅ​រដូវកាល​នេះ បើគិត​ចាប់​តាំង​ពីផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​ពី​ក្លិប​ Monaco របស់​ក្រប​ខ័ណ្ឌ Ligue 1 ក្នុង​ពេល​ជិត​បិទ​ទីផ្សារ​ដោះ​ដូរកីឡាករ​កាល​ពី​ចុង​ខែ​សីហា​។ CSKA បាន​រក​គ្រាប់​បាល់​នាំមុខ​មុននៅ​​ទី ទី​១៥ នៅ​ពេល​ដែល​ Martial ត្រូវ​បាន​គេ​ចាត់​ទុក​​ថា បាន​យក​ដៃ​ប៉ះ​បាល់​ដែល​នាំ​ឲ្យមាន​​បាល់​ប៉េ​ណាល់​ទី​។ Roman Eremenko បាន​​ព្យា​យាម​ស៊ុត​បាល់​ទម្លុះ​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី David de Gea របស់ Man United ប៉ុន្តែ ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី​​អេ​ស្ប៉ាញ​រូប​នេះ​។ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​អន្តរ​ជាតិកូត​ឌី​វ័រ Seydou Doumbia បាន​បន្ថែម​បាល់នោះ​ឲ្យ​ចូល​ទី​​មុន​ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​នាំ​មុខ ១-០ មុន​នឹង Martial បាន​​តែត​បាល់​ដើម្បី​តាម​ស្មើ​វិញ​៕

ប្រភព​ព័ត៌មាន៖ The Guardian