អ្នក​​កាន់​​កាមេរ៉ា​ស្រី​​ គ្រោង​ប្ដឹង Facebook និង​​​​ជន​ភៀស​ខ្លួន​​ដែល​ខ្លួន​បាន​ទាក់​ជើង​ផ្ដួល

អ្នក​​កាន់​​កាមេរ៉ា​ស្រី​​ គ្រោង​ប្ដឹង Facebook និង​​​​ជន​ភៀស​ខ្លួន​​ដែល​ខ្លួន​បាន​ទាក់​ជើង​ផ្ដួល

អ្នក​កាន់​កាមេរ៉ា​ស្រី​ជន​ជាតិ​ហុងគ្រី​ នាង Petra Laszlo ​ត្រូវ​​​​គេ​​ដឹង​ថា​បាន​​ទាក់​ជើង​ផ្ដួល​​បុរស​ជន​ភៀស​ខ្លួន​​​​​ព​កូន​ម្នាក់​​ឈ្មោះ Osama Abdul Moshen ​ និង​ទាត់​ក្មេង​ប្រុស​ស្រី​ក្នុង​វីដេអូដែល​​​​អ្នក​សារព័ត៌មាន​ថត​បាន​ពី​ខែ​​កញ្ញា​​កន្លង​ទៅ។ ក្រោយ​ជួប​រឿង​ស្អុយ​ឈ្មោះ​ពេញ​បណ្ដារ​សារព័ត៌មាន​រួច​មក ពេល​​នេះ​នាង​មាន​គម្រោង​​ប្ដឹង​​​បុរស​ជន​ភៀស​ខ្លួន​នោះ ​​​​និង​ក្រុមហ៊ុន​ Facebook។

 

អ្នក​​កាន់​​កាមេរ៉ា​ស្រី​​ គ្រោង​ប្ដឹង Facebook និង​​​​ជន​ភៀស​ខ្លួន​​ដែល​ខ្លួន​បាន​ទាក់​ជើង​ផ្ដួល

 
​អ្វី​​ដែល​​​អតីត​បុគ្គលិក​បម្រើ​ការ​នៅ​ទូរទស្សន៍​ N1TV ​ខាង​លើ​រូប​នេះ​ចង់​ប្ដឹង​នោះ​គឺ​ដោយ​សារ​​ហេតុ​ផល​មួយ​ចំនួន​។ Petra Laszlo ​បាន​អះ​អាង​​ប្រាប់​ទៅ​​សារព័ត៌មាន​​រុស្ស៊ី Izvestia ថា៖ ” គាត់​ (បុរស​ជន​ភៀស​ខ្លួនMoshen ) ​បាន​ក្លែង​បន្លំ​​ព័ត៌មាន​​របស់​ខ្លួន ​និង​បាន​ស្ដី​បន្ទោស​​​ប៉ូលិស។ ខ្ញុំ​ខ្លាច​ពេល​ជន​ភៀស​ខ្លួន​ជា​ច្រើន​រត់​សំដៅ​មក ​​ខ្ញុំ​ត្រូវ​គេ​រុញ ​ដូច​នេះ​ខ្ញុំ​បាន​ទាក់​ជើង​គាត់​។ ខ្ញុំ​មិន​បាន​ឃើញ​គាត់​ព​កូន​​​នោះ​ទេ ហើយ​ខ្ញុំ​សុំ​ទោស​នូវ​ទង្វើ​នេះ​ដែល​បាន​កើត​​ឡើង”។

 
ចំណែក ខាង​ក្រុម​ហ៊ុន​ Facebook ​នាង Petra Laszlo ​បាន​អះ​អាង​ថា​ ក្រុមហ៊ុន​នេះ​​បាន​បដិសេធ​មិន​លុប​ចោល​នូវ​​គណនី​​នៃ​ក្រុម​មួយ​ចំនួន​ដែល​គំរាម​កំហែង​នាង ​និង​ចំអក​ឲ្យ​នាង​ពេល​ទង្វើ​​ទាក់​ជើង​ជន​ភៀស​ខ្លួន​បាន​កើត​ឡើង។ បន្ថែម​ពី​នោះ ​Petra Laszlo ​បាន​អះ​អាង​ថា​ខាង​ Facebook បាន​លុប​ចោល​នូវ​គណនី​នៃ​ក្រុម​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ទៅ​វិញ។
 

អ្នក​​កាន់​​កាមេរ៉ា​ស្រី​​ គ្រោង​ប្ដឹង Facebook និង​​​​ជន​ភៀស​ខ្លួន​​ដែល​ខ្លួន​បាន​ទាក់​ជើង​ផ្ដួល

អ្នក​ស្រី​ Petra Laszlo​ និងសកម្មភាពរបស់គាត់ដែលត្រូវ​គេថតបាន

​​​​​​​​​​​​​​​​​​យ៉ាង​ណា​ក្ដី​មាន​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​មិន​សមរម្យ​ពី​មុន​របស់​នាង​នោះ​ទេ។ អ្នក​កាន់​កាមេរ៉ា​ស្រី​រូប​នេះ​ត្រូវ​បាន​​​បញ្ឈប់​ពី​​ការងារ​ថែម​ទៀត​ផង។ អ្នក​ស្រី​​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​​​មាន​គម្រោង​​ផ្លាស់​ទី​លំនៅ​ទៅ​ប្រទេស​រុស្ស៊ី​ដោយ​សារ​​នាង​ភ័យ​ខ្លាច​ពី​ការ​គំរាម​​កំហែង​ណា​មួយ​ក្នុង​ប្រទេស​ហុងគ្រី៕

 

អ្នក​​កាន់​​កាមេរ៉ា​ស្រី​​ គ្រោង​ប្ដឹង Facebook និង​​​​ជន​ភៀស​ខ្លួន​​ដែល​ខ្លួន​បាន​ទាក់​ជើង​ផ្ដួល

លោក Osama Abdul Moshen និង​កូនប្រុស ដែលពេលបានការងារជាគ្រូបង្វឹកបាល់នៅអេស្ប៉ាញ

 
ចុចអាន៖ អ្នក​កាន់​កាមេរ៉ា​ស្រី​​ម្នាក់​ទាត់​ និង​ទាក់​ជើង​​ផ្ដួល​​ជន​​ភៀស​ខ្លួន​ ​ដែល​​គេច​​ពី​​សង្គ្រាម​

ចុចអាន៖ បុរស​ពកូន​ដែល​ត្រូវ​អ្នក​កាសែត​ស្រី​ទាត់ ​បាន​ការងារ​ជា​គ្រូ​បង្វឹក​បាល់​នៅ​អេស្ប៉ាញ

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ theguardian​​​​, dailymail
​​​​​