មន្ត្រី​យោធា​ពិការ​ម្នាក់ ស្កាត់​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី​២

ភ្នំពេញ: បុរស​ពិការ​ម្នាក់ ជា​មន្ត្រី​យោធា នៅ​ភូមិភាគ​៤ បាន​កាន់​លិខិត​សុំ​អន្តរាគមន៍ ស្កាត់​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​២ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ​។ ប៉ុន្តែ​យោធិន​ពិការ​នោះ ត្រូវបាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច រារាំង មិន​ឲ្យ​ចូលក្នុង​វេទិកា​នោះទេ​។​

​បន្ទាប់ពី​សមត្ថកិច្ច បាន​ហាមឃាត់ រួច​ធ្វើការ​សាកសួរ គឺ​បុរស​យោធា​ពិការ​ម្នាក់​នោះ គាត់​មានបំណង​ចង់​ចូលជួប​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហម ដើម្បី​យក​លិខិត​ជូន​សម្តេច​ទាំងពីរ​។​

​បុរស​ពិការ ដែល​ស្កាត់​ជួប​សម្តេច​ត​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មានឈ្មោះ ឡុង ដេ អាយុ ៦៣​ឆ្នាំ ជា​យោធា​ភូមិភាគ​៤ ពិការ​ជើង​ខាងឆ្វេង​។​

​នៅក្នុង​លិខិត​របស់​មន្ត្រី​យោធា​ពិការ​ដាក់ជូន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​រៀបរាប់​ពី​ទុក្ខលំបាក​របស់ខ្លួន ដែល​ធ្លាក់ខ្លួន​ពិការ និង​គ្មាន​ផ្ទះសម្បែង​រស់នៅ ដើរ​ដេក​តាម​វត្ត​។​

​ជាមួយគ្នានេះ មន្ត្រី​យោធា​ពិការ​រូបនោះ ក៏បាន​សុំ​ផ្ទះមួយ​ខ្នង និង​ដី​សម្បទាន​សង្គមកិច្ច​មួយ​ហិកតា ដើម្បី​ដាំ​ដំណាំ ជា​លក្ខណៈ​កសិកម្ម​គ្រួសារ ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។

​គាត់​បាន​លើកឡើងថា គាត់​បានដាក់​ពាក្យសុំ​ដី​សម្បទាន​សង្គម​ក​កិច្ច តាំងពី​ខែធ្នូ ឆ្នាំ​២០១០ រហូតមកដល់​ពេលនេះ មិនទាន់​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​ទេ​៕​