សម្តេច​ហ៊ុនសែន ផ្តាំ​ឲ្យ​យុវជន តាំងខ្លួន​ធ្វើជា​យុវជន​គម្រូ​ល្អ មិនត្រូវ​ផ្សព្វផ្សាយ​អ្វីដែល​អាក្រក់ ជាពិសេស​អំពី​ជាតិ​សាសន៍​របស់​យើង

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើង​ដូច្នេះ នៅ​ចំពោះមុខ​ក្រុម​នាវា​យុវជន​កម្ពុជា ទាំង ២៩ រូប ដែល​ត្រូវ​ធ្វើដំណើរ​កម្មសិក្សា​នៅ​ប្រទេស​ជប៉ុន និង​តាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​។​

​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១​តុលា នៅវិមានសន្តិភាព សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ផ្តាំផ្ញើ​ឲ្យ​យុវជន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បង្កើន​មិត្តភាព អោយបាន​ច្រើន​ជាមួយ​យុវជន​នៃ​បណ្តា​ប្រទេស​ទាំងនោះ ហើយ​ចូលរួម​ផ្សព្វផ្សាយ​អំពី​សិល្បៈ វប្បធម៌ អារ្យធម៌ និង​ទេសចរណ៍​កម្ពុជា ដើម្បីអោយ​គេ​កាន់តែ​ស្គាល់​ច្បាស់​អំពី​កម្ពុជា​យើង​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​តាំងខ្លួន​ធ្វើជា​យុវជន​គម្រូ​ល្អ មិនត្រូវ​ផ្សព្វផ្សាយ​អ្វីដែល​អាក្រក់ ជាពិសេស​អំពី​ជាតិ​សាសន៍​របស់​យើង ដែល​ធ្វើអោយ​បរទេស​មើលស្រាល​ដល់ក​ម្ពុ​ជា​"​។​

​សម្តេច​តេ​ជោ បន្តថា យុវជន​ដែលមាន​ឱកាស បាន​ទៅ​ទស្សនា​សិក្សា​ស្វែងយល់​អំពី​ប្រទេស​អភិវឌ្ឍន៍ គឺ​ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ​អំពី​ការរីកចម្រើន​ជឿនលឿន សម្រាប់​ចែករំលែក​ដល់​យុវជន​ដទៃ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម នៅក្នុង​ប្រទេសជាតិ​យើង អោយ​កាន់តែ​រីកចម្រើន​។​

“​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤២” នៅ​ឆ្នាំ​២០១៥ នេះ មានការ​ចូលរួម​រប​ស់​យុវជន​ចំនួន ៣៣០ នាក់ មកពី​ប្រទេស​អាស៊ាន​ទាំង ១០ និង​ប្រទេស​ជប៉ុន ដែល​នឹង​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ចំនួន ៥ រួមមានៈ ជប៉ុន ហ្វីលីពីន វៀតណាម មី​យ៉ាន់​ម៉ារ និង​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​២៧ ខែតុលា ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ បានចាប់ផ្តើម​នៅ​ឆ្នាំ​១៩៧៤ ដោយមាន​ប្រទេស​ចំនួន ៦ ចូលរួម គឺ​ជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី និង​ថៃ​។ ចំណែក​ប្រទេស​កម្ពុជា បាន​ចូលរួម​នៅ​ឆ្នាំ​២០០០​។​

​ចាប់តាំងពី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​២០១៤ គឺមាន​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ ចំនួន ១១.៥៨៦ នាក់ ក្នុងនោះ​មាន​យុវជន​កម្ពុជា ចូលរួម​ចំនួន ៤៨៣ នាក់ ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ (២០០០ - ២០១៥)៕​