សង្ស័យ​សហាយស្មន់​ហែក​បេះដូង​ជូន​លោក​មេធាវី

សង្ស័យ​សហាយស្មន់​ហែក​បេះដូង​ជូន​លោក​មេធាវី

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​មាន​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២០ តុលា នៅ​ចំណុច​ក្រុម​២ ភូមិ​៤ សង្កាត់​៤ បន្ទាប់​ពី​បុរស​ម្នាក់​ដែល​ស្គាល់​ថា ជា​មេធាវី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោម​បណ្ដឹង​ពី​បទ សហាយស្មន់ និង​ប្រើប្រាស់​អំពើ​ហិង្សា ។

មិន​អាច​ស្វែងរក​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​បែប​ណាមួយ ជុំវិញ​ការ​ប្ដឹង​ចោទ​លោក​មេធាវី​រូប​នេះ​ទេ ហើយ​ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ គ្រាន់តែ​ជា​ការ​ផ្ដល់​ព័ត៌មាន​ជា​លក្ខណៈ​ដំណឹង​តែ​ប៉ុណ្ណោះ ដោយ​មិន​ឈរ​លើ​ការ​បរិហា​កេរ្តិ៍ ឬ​ព្យាយាម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​បុគ្គល​ឡើយ ព្រោះ​មនុស្ស​មិន​តិច​នាក់​ទេ ភ្ញាក់ផ្អើល​នាំ​គ្នា​ឈរ​មើល​ត្រៀបត្រា ។

លោក គុណ ប៊ុ​ន​ថា ជា​ប្ដី​របស់​អ្នកស្រី ម៉ៃ រ៉ា​នី បាន​ចោទ លោក ជា ហៃ មានមុខរ​បរជា​មេធាវី​ថា បាន​លប​លួច​ទាក់ទង​ប្រពន្ធ​របស់​គាត់ ក្រោម​រូបភាព​ចូល​ហ៊ុន​បើកហាង​បញ្ចាំ ។ ប៉ុន្តែ​តាម​ពិត​មេធាវី​រូប​នោះ បាន​លួច​ទាក់ទង​ប្រពន្ធ​របស់​គាត់ ។ នៅ​ពេល​គាត់​មក​ទាន់ ពេល​មេធាវី​រូប​នេះ និង​ភរិយា​របស់​គាត់​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ស្រាប់តែ​មេធាវី​រូប​នេះ​បាន​វាយ​មក​លើ​គាត់​ដែល​ជា​ប្ដី​ស្របច្បាប់ ។ លោក ប៊ុ​ន ថា បាន​អះអាង​ដោយ​ខ្លី​ទៀត​ថា នៅ​ពេល​នោះ​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​មេធាវី ជា ហៃ នេះ​ពី​បទ សហាយស្មន់ និង​ប្រើប្រាស់​អំពើ​ហិង្សា ។

អ្នកស្រី ចេ​ង ឃាន ត្រូវជា​ម្ដាយ​របស់​អ្នកស្រី ម៉ៃ រ៉ា​នី ដែល​ជាប់ចោទ​ថា លួច​មាន​សហាយស្មន់​ជាមួយ​មេធាវី​រូប​នេះ បាន​អះអាង​ស្រ​ដៀង​គ្នា​ទៅ​នឹង​លោក គុណ ប៊ុ​ន​ថា ដែល​ត្រូវជា​កូនប្រសា​ថា កូនស្រី​របស់​គាត់ ដោយសារ​តែ​លួច​មាន​ស្នេហា​លើ​លោក ជា ហៃ​ធ្វើ​ឱ្យ​នាង​ភ្លេច​ប្ដី ភ្លេច​បងប្អូន និង​ម្ដាយ​ប​ង្កេ​ើ​ត​។ អ្នកស្រី​បាន​ចោទ​ថា ដោយ​ការ​លប​លួច​មាន​ស្នេហា​ថ្មី​បែប​នេះ នាង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ម៉ឺ​ុ​ន​ដុល្លារ​មក​ហើយ ។

ទោះបីជា​បែប​នេះ​ក្ដី អ្នកស្រី​ម៉ៃ រ៉ា​នី និង​លោក​មេធាវី ជា ហៃ ដែល​ជាប់ចោទ​ថា​លួច​សហាយ​ស្មន់នឹងគ្នា បាន​ធ្វើការ​បដិសេធ​ភ្លាម​ៗ​ថា ពួក​គាត់​ទាំង​២ ពុំ​មាន​ទំនាក់ទំនង​ស្នេហា​គ្នា ដូច​ការ​ចោទប្រកាន់​នោះ​ទេ ពួក​គាត់​គឺ​មាន​មុខរបរ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នកស្រី ម៉ៃ រ៉ា​នី បាន​ប្ដឹង​លែងលះ​លោក គុណ ប៊ុ​ន​ថា ជា​ប្ដី តែ​បណ្ដឹង​នោះ​មិន​ទាន់​ឈាន​ដល់​ការ​ចេញ​សាលក្រម​ឱ្យ​លែងលះ​តាម​ច្បាប់​នៅឡើយ​ទេ ។ ហើយ​ការ​រស់នៅ​គឺ​ធម្មតា ទំនង​ប្រហែលជា​មាន​បញ្ហា​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ ទើប​មានការ​ចោទប្រកាន់​បែប​នេះ ។

ការ​ឃាត់ខ្លួន​លោក​មេធាវី ជា ហៃ ដោយ​សមត្ថកិច្ច​ទៅ​តាម​បណ្ដឹង​លោក គុណ ប៊ុ​ន​ថា គឺ​បាន​ត្រឹមតែ​៣​ម៉ោង​ទេ សមត្ថកិច្ច​ក៏​បាន​ដោះ​លែង​វិញ តាម​រយៈ​ការ​ធានា​ពី​លោក​ព្រះរាជអាជ្ញា ។ ប៉ុន្តែ​ការ​ចាប់​ក្រៀក​បណ្ដើរ​លោក​មេធាវី​ជា​រឿង​គួរ​ឱ្យ​ខ្មាស់​មួយ ។ មន្ត្រី​សមត្ថកិច្ច​ដែល​កាន់​សំណុំរឿង​នេះ​អះអាង​ថា ការ​ដោះ​លែង​នេះ​មិន​មាន​ន័យ​ថា ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ទេ គឺ​បន្ត​នីតិវិធី​តាម​ពាក្យបណ្ដឹង​ដើម្បី​ដំណើរការ​រឿង​ក្ដី​នេះ ។

គូរ​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​ដែល​ឈាន​ដល់​ផ្លូវបំបែក​ហែក​បេះដូង​ឱ្យ​អ្នក​ផ្សេង​នេះ ទើបតែ​មានកូន​ស្រី​១​ជាមួយ​គ្នា​ប៉ុណ្ណោះ ។ ចំណែក​លោក​មេធាវី ក៏​មាន​ភរិយា​ដែរ ។

ផ្តល់​សិទ្ធិ​ដោយ ៖ កោះសន្តិភាព