តារា​បង្ហាញ​ម៉ូដ ម៉ា​រី ក្លូដ មាន​សុដន់ និង ​រាងកាយ​ល្អឥតខ្ចោះ​

Sanofi

នាង ម៉ា​រី ក្លូដ បួរ​បោ​ន​ណេ (Marie Claude Bourbonnais) កើត​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៩៧៩ នៅ sainte Anne de la Pocatiere Quebec ប្រទេស​កាណាដា​។ នាង​ជា​តារា​បង្ហាញ​ម៉ូដ ជនជាតិ កាណាដា​មួយរូប​ដែល​ចូលចិត្ត​លេង​កីឡា ។ ដោយសារ​ធ្លាប់​ថត​ឈុត​ហ្គេម​ដែលមាន​ឈ្មោះថា «Deadly Fighting» ទើប​ចាប់ផ្តើម​មាន​គេ​ស្គាល់​ច្រើន ។ ក្រៅពីនេះ​មូលហេតុ​សំខាន់​មួយទៀត គឺ​ភាព​គួរឱ្យ ទាក់​ទា ញ​នៃ​សុដន់​របស់​នាង​តែម្តង ។​

​មុនពេល​ចាប់ផ្តើម​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ គឺ​នាង​ធ្លាប់​ប្រកបការងារ​ជាជាង​កាត់សក់ និង​រចនា ម៉ូដ ។ ហើយ​កាលពី​ឆ្នាំ ២០០៨ ក្នុងតួនាទី​ជាតា​រា​បង្ហាញ​ម៉ូដ​នាង​បាន​ថតរូប​ភាព​ឱ្យ​ប្រតិទិន ឈ្មោះ «Dream Team» ។ នៅ​ខែកក្កដា​ឆ្នាំ ដដែល​នាង​ទទួលបាន​ការអញ្ជើញ​ពី​ភោជនីយដ្ឋាន​ដ៏​ល្បីឈ្មោះ «NewYork Fries» ដែលមាន​សាខា​ហាង​លក់​គ្រឿង​សម្ភារៈ​ឆ្នៃ​ពី​ខ្សែ​ច្រវាក់ ដើម្បី​ជួយ​ផ្សព្វផ្សាយ ផលិតផល​នៅលើ​ទីផ្សារ ។​

​ដូច្នេះហើយ​ដោយសារតែ​គួបផ្សំ​ទៅនឹង​សុដន់​ទាំង​គូ​របស់​នាង​ដែល​លេចធ្លោ​ស្រាប់​ផង​នោះ ទើប រាល់​សកម្មភាព​នៃ​ការផ្សព្វផ្សាយ​ផលិតផល​នេះ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ។ បន្ទាប់មក​នាង​ក៏ បានចាប់ផ្តើម​ប្រកបការងារ​ជា​តារា​បង្ហាញ​ម៉ូដ​សារជាថ្មី​ឡើងវិញ ហើយ​ជា​បន្តបន្ទាប់​នាង​តែងតែ ធ្វើការ​វះ កាត់​ពង្រីក​សុដន់​ជាច្រើនលើក​ទើប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ សុដន់​របស់​នាង​កាន់តែ​រីកធំឡើងៗ រីឯ រាងកាយ វិញ​ក៏​កាន់តែ​ខ្ពស់​ស្រ​ឡូ​ន​ឡើង​ដែរ​។

​នៅពេល​នាង​មាន​វត្តមាន​ក្នុង​កម្មវិធី​លេង​ហ្គេម​ម្តងៗ គឺ​បាន​ទាក់ទាញ​កែវភ្នែក​របស់​បុរស​រា​ប់​ពាន់ នាក់​សម្លឹងមើល​នាង​សឹងតែ​មិន​ដាក់​ភ្នែក ។ ម្យ៉ាងទៀត ក៏មាន​មិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ឲ្យ​តម្លៃ នាង​ថា ជា​តារា​បង្ហាញ​ម៉ូដ​ដែលមាន​រាងកាយ​ល្អឥតខ្ចោះ​ក្នុង​ពិភពលោក ។ ឆ្នាំ ២០០៩ នាង​ចាប់​ផ្តើមធ្វើ ជាង​រចនា​ម៉ូដ​សម្លៀកបំពាក់​មួយចំនួន​សម្រាប់​តារា​បង្ហាញ​ម៉ូដ​ស្លៀក​ក្នុង​ពី​ធី​លេង​ហ្គេម​ផ្សេងៗ ។ ឆ្នាំ ២០១០ នាង​បាន​បង្កើត​ក្រុមហ៊ុន​រចនា​ម៉ូដ​ដែលជា​កម្ម​សិទ្ធ​រប​ស់​ខ្លួន​នាង​ផ្ទាល់ ។ ឆ្នាំ ២០១១ នាង​បាន​ទៅ ចូលរួម​ក្នុង​សកម្មភាព​មនុស្ស​ធ៌​ម និង​ធ្វើ​វិភាគទាន​ដល់​ជនរងគ្រោះ​ពី​ការរញ្ជួយ​ដី និង​គ្រោះ​ស៊ូ​ណា​ម៉ិ​នៅ ប្រទេស​ជប៉ុន ៕ គ ឡេង​
​  

Related