ឈិន សុធា​រី ស្រស់ស្រាយ​ក្នុង​ថ្ងៃ​មង្គល

Sanofi

​ឈិន សុធា​រី មិន​ធ្លាប់​គិតថា ខ្លួន​នឹង​បាន​ចូល​រោងការ​ទៅតាម​ប្រពៃណី​ខ្មែរ​នោះទេ ពីព្រោះ​នាង​ធ្លាប់​ពើបប្រទះ​ស្នេហ៍​មិន​សមបំណង​ម្តង​រួចមកហើយ ដែល​ធ្វើ​ឲ្យ នាង​រៀងចាល​មិន​ចង់​ប្រឡូកប្រឡាក់​ក្នុង​រឿង​ស្នេហា​ទៀត​ទេ​។ តែ​ទីបំផុត​នៅ​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០១៥​នាង​បាន​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​បុរស​រូប​សង្ហារ សុវណ្ណ មករា ទៅតាម​ប្រពៃណី​ខ្មែរ ។

ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់ ឈិន សុធា​រី នាង​ពិតជា ស្រស់ស្រាយ ទឹកមុខ​ពោរពេញ​ទៅដោយ​ក្តី​សុខ និង​ទទួលបាន​ពាក្យ​ជូនពរ​ពី​ក្រុម គ្រួសារ មិត្តភក្តិ​ក៏ដូចជា​អ្នកគាំទ្រ​របស់​នាង ។​

ឈិន សុធា​រី ពិតជា​ស្រស់ស្អាត​ក្នុង​ឈុត​សម្លៀកបំពាក់​កូនក្រមុំ​តាម​ប្រពៃណី​ខ្មែរ ជាមួយនិង​ទឹកមុខ​ស្រស់ស្រាយ​ញញឹម​ស្រស់ កាន់តែ​បញ្ជាក់​ឲ្យ​ឃើញ ថា នាង​ពិត​ជាមាន​សេចក្តីសុខ​ណាស់ ដែល​បាន​រៀបការ​ជាមួយ​មនុស្ស ដែល​ខ្លួន​ស្រលាញ់ និង​មាន​មេបា​ចូលរួម​ជា​សាក្សី ។

​ឈិន សុធា​រី បាន​ឲ្យ​ដឹងផង​ដែរ​ថា ពិធីមង្គលការ​របស់​នាង​មិនបាន​រៀបចំ​ជា លក្ខណៈ​ដំ​ដុំ នោះទេ ហើយ​ថ្ងៃនេះ​ក៏​មិនមាន​មិត្តភក្តិ​សិល្បៈ​ចូលរួម​ដែរ ភាគច្រើន ភ្ញៀវ​ដែល​ចូលរួម​គឺជា​ក្រុមគ្រួសារ​និង​សាច់ញាតិ​មកពី​ខេត្ត​ក្រុង​នានា ។ ឈិន សុធា​រី បានជ្រើសរើស​យក​មជ្ឍមណ្ឌល​ទួលគោក​ធ្វើជា​កន្លែង​ទទួលភ្ញៀវ ហើយ​ពិធី​អាពាហ៍ពិពាហ៍​របស់​នាង​នេះ រៀបចំ ត្រឹមតែ​៣០​តុ​ប៉ុណ្ណោះ​។

ប៉ុន្តែ​នាង​គ្រោង​នឹង​រៀបចំ​ពិធី​កាត់​ចំណងដៃ​នៅ​ថ្ងៃទី​២៩​ខែ តុលា នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​អញ្ជើញ​ភ្ញៀវ​សិល្បៈ និង​អ្នករកស៊ី ។

​សម្រាប់​អ្នក​ស្នេហា​វិស័យ​សិល្បៈ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​បានឃើញ ឈិន សុធា​រី រៀបចំ​ពិធីមង្គលការ​បែបនេះ តែ​ទោះជា​យ៉ាងនេះ​ក្តី ទាំង​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​សុទ្ធតែ​និយាយ​ជូនពរ​តារា​សម្តែង​មួយគូ​នេះ ឲ្យ​ជូ​ប​តែ​សុភមង្គល​នៅក្នុង​គ្រួសារ ជា​រៀងរហូត ។
​អា​លី​ណា
22.10.15


   


  


  


Related