iOS 9.1 ចេញ​អោយ​អាប់ដេត​ហើយ! មាន​អ្វី​ថ្មី​ខ្លះ? ហើយ Jailbreak បាន​អត់? (ទាញ​យក IPSW 9.1 នៅ​ទីនេះ)

នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវ iOS ជំនាន់ថ្មី របស់ខ្លួន មួយទៀត ហើយ គឺ iOS 9.1 សម្រាប់អោយ អោយអ្នក ប្រើប្រាស់ iDevice ទូទៅ អាចអាប់ដេត​ ទៅកាន់បាន និងទទួលបាន អ្វីថ្មី ដែលមាន នៅក្នុង iOS ជំនាន់ថ្មីនេះ។

iOS 9.1 ចេញ​អោយ​អាប់ដេត​ហើយ! មាន​អ្វី​ថ្មី​ខ្លះ? ហើយ Jailbreak បាន​អត់? (ទាញ​យក IPSW 9.1 នៅ​ទីនេះ)

នៅក្នុង iOS 9.1 នេះដែរ Apple បានបន្ថែម នូវមុខងារ មួយចំនួន ដូចជា រូបភាពបង្ហាញ ទឹកមុខ (emoji) ថ្មីៗមួយចំនួន, អាចបង្ហាញ រូបភាព នៃ Contacts និង បានអាប់ដេត មុខងារ Live Photo ដែលមាន នៅលើ iPhone 6s និង iPhone 6s Plus អោយកាន់តែ រលូនជាងមុន ក្នុងការ ប្រើប្រាស់ ផងដែរ។

iOS 9.1 ចេញ​អោយ​អាប់ដេត​ហើយ! មាន​អ្វី​ថ្មី​ខ្លះ? ហើយ Jailbreak បាន​អត់? (ទាញ​យក IPSW 9.1 នៅ​ទីនេះ)

ហើយចំពោះសំណួរសួរថា តើវាអាច ធ្វើការ Jailbreak ដូច iOS 9.0.2 បានដែរឬ ក៏អត់នោះ យើងខ្ញុំ សូម ឆ្លើយថា គឺមិន អាចទេ នៅក្នុង ពេលនេះ ព្រោះអី Apple បានសរសេរកូដ បិទមិនអោយ កម្មវិធី Pangu ដែលធ្លាប់ តែ Jailbreak បាននោះ អាចបន្ត Jailbreak បានទៀត នោះទេ។ ហេតុដូចនេះ ហើយ បើសិនជា មិនចាំបាច់ ទេនោះ លោកអ្នក ពុំគួរ អាប់ដេត ទៅកាន់ ជំនាន់ថ្មី នេះអី (នេះគ្រាន់ តែ មតិសម្រាប់ មិត្តអ្នកអាន ដែលចង់បាន ការ Jailbreak ប៉ុណ្ណោះ)។

iOS 9.1 ចេញ​អោយ​អាប់ដេត​ហើយ! មាន​អ្វី​ថ្មី​ខ្លះ? ហើយ Jailbreak បាន​អត់? (ទាញ​យក IPSW 9.1 នៅ​ទីនេះ)

បើសិនជា ប្រិយមិត្ត មួយចំនួន ដែលមិន សូវខ្វល់ ពីការ Jailbreak នោះ អាចអាប់ដេត ទៅកាន់ ជំនាន់ថ្មីនេះបាន ដើម្បីទទួលបាន ចំណីអារម្មណ៍ និងមុខងារ ថ្មីៗមួយចំនួន ដែលបាន បន្ថែមនៅក្នុង ជំនាន់ថ្មីនេះ។ ហើយចំពោះ តំណរភ្ជាប់ សម្រាប់ទាញ យកនោះ សូមចុច ទៅលើឈ្មោះ ឧបករណ៍ របស់អ្នក ខាងក្រោមនេះ !!!

សរុបមកវិញ បើតាមការយល់ឃើញ របស់ខេមបូ និងសម្រាប់ ប្រិយមិត្ត ភាគច្រើន ដែលស្រលាញ់ និងចូលចិត្ត ប្រើប្រាស់ កម្មវិធី Cydia ដែលបាន Jailbreak ហើយនោះ សូមកុំទាន់ អាលធ្វើការ អាប់ដេតអី ព្រោះថា ឥឡូវនេះ វាមិនទាន់ អាចហែកគុក បាននៅ ឡើយទេ ហើយមិនយូរ មិនឆាប់ឡើយ iOS 9.1 នឹងអាច ហែកគុក បានតែម្តង។

  • ដោយ: Mai
  • 10:07 AM, 22 October
  • ប្រភព: Redmond Pie
  • Tag: ចំណេះដឹងទូទៅ