ជាងភ្លើង​ម្នាក់​ត្រូវ​​ចរន្ត​អគ្គិស​នីឆក់​របួសធ្ងន់​​ពេលឡើង​មើល​កុង​ទ័រ​ភ្លើង​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ មក​រា អាយុ​២៥​ឆ្នាំ មាន​មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​​ក្នុង​សិប្បកម្ម​ផលិត​ជ័រ​មួយ​កន្លែង ស្ថិត​នៅ​ក្រុម​ទី​១ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ បាន​រង​របួស​ធ្ងន់ដោយសារ​​ចរន្ត​អគ្គិស​នីឆក់ខណៈ​ពេល​​​ឡើង​បើក​ប្រអប់​ភ្លើងមើល​កុង​ទ័​រភ្លើង កាលពី​វេលា​ម៉ោង៧​​ព្រឹក ​ថ្ងៃ​ទី​២១ ​តុលា ​​២០១៥ ។

តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ​នេះអ្នកស្រុក​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុបាន​នាំ​គ្នា​យកដីខ្សាច់​កប់​ពីលើ​ខ្លួនប្រាណ​របស់​បុរស​រង​គ្រោះក្នុង​គោលបំណង​ជួយ​សង្គ្រោះរួច​ទើបប​ញ្ចូ​ន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ។

សូម​បញ្ជាក់​ថា មុន​ពេល​កើតហេតុសាក្សី​ខ្លះ​បាន​និយាយ​ថា បុរស​ឈ្មោះ​មក​រាបាន​ដាក់​ជណ្តើរ​ឡើង​ទៅ​ពិ​និ​ត្យ​កុង​ទ័​រ​ភ្លើង ហើយ​ក៏​ភ្លាត់ស្នៀតត្រូវ​អគ្គិស​នី​ឆក់​ធ្លាក់​បោក​ខ្លួន​មក​ដីសន្លប់​បាត់បង់​ស្មារតី ៕