លោក ហ៊ុន សែន ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិច​ណូ​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី២១វិច្ឆិកា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិច​ណូ​បណ្ដោះអាសន្ន នៅ​ថ្ងៃទី២១ វិច្ឆិកា​ខាងមុខនេះ ដើ ម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ដ​នៅក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី២៤ ដល់​ថ្ងៃទី២៦ វិច្ឆិកា។

ថ្លែង​នៅក្នុង​ពិធី​ដាក់​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​នៅ​ព្រឹក​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់ថា ការដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិច​ណូ​នេះ ក៏​ជា​ឱកាស​បង្ហាញ​ដល់​នាយករដ្ឋមន្ត្រី​រុស្ស៊ី ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី២៣ខែវិច្ឆិកា ដែល​ត្រូវ​ឆ្លងកាត់​ស្ពាន​អាកាស​ដែលជា​សមិទ្ធផល​ថ្មី​មួយ​នេះ។

គួរ​បញ្ជាក់ថា ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នេះ ត្រូវបាន​ស្ថាបនា​ឡើង​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ដោយ​ចំណាយ​ថវិកា​ជាង១៤លាន​ដុល្លារ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?