​គ្រូពេទ្យ យ៉ែម ជ្រិ​ន នៅតែ​អះអាងថា ការចាក់​ថ្នាំ​របស់គាត់​មិន​ចម្លង​មេរោគ​អេដស៍​នោះទេ

ខេត្តបាត់ដំបង​៖​លោកគ្រូ​ពេទ្យ​យ៉ែម​ជ្រិ​ន​គ្រូពេទ្យ​ដែល​រង​ការចោទប្រកាន់ថា​បាន​ចាក់ ថ្នាំ​ឲ្យ​អ្នក​ឃុំ​រកា​ស្រុក​សង្កែ​ខេត្តបាត់ដំបង​បាន​និយាយ​អះអាង​នៅក្នុង សវន​ការ​កាលពី​ម្សិលមិញ​ថា​គាត់​បាន​អនុវត្ត​ត្រឹមត្រូវ​នូវ​ការចាក់​ថ្នាំ ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​រការ​នោះ​គឺ​ធ្វើ​ទៅតាម​វិជ្ជាជីវៈ​ត្រឹមត្រូវ មិនបាន​នាំ​ឲ្យ​មានការ​ចម្លង​មេរោគ ទៅ​ប្រជាពលរដ្ឋ​ក្នុងភូមិ​នោះទេ​។ 

​    ​យ៉ាងណាក៏ដោយ​សវនាកា​រ​រឿង​លោកគ្រូ​ពេទ្យ​ចាក់​ថ្នាំ​បង្ក​ការចម្លង​មេរោគ​ដស៍​នៅ​ភូមិ រការ​នោះ​មិនទាន់​បញ្ចប់​នោះទេ គ្រា​ដែល​សវនាការ​នោះបាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​២០ ខែតុលា ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​នេះ ។ 

​    ​មន្ត្រី​តុលាការ​បាន​ប្រាប់​អ្នកកាសែត​ថា ដើមបណ្តឹង ដែល​កំពុង​ផ្ទុកមេរោគ​អេដស៍ ត្រូវបាន​ចៅក្រម​ហៅ​ឡើង​សាកសួរ​ម្តងម្នាក់ៗ ទៅលើ ដំណើរ​ដើមទង​នាំ​ឲ្យ​ពួកគេ​កើត​ជំងឺអេដស៍​នេះ​។ 

​    ​លោកគ្រូ​ពេទ្យ​ប្រចាំ​ភូមិ យ៉ែម ជ្រិ​ន ក៏ត្រូវ​បាន​ចៅក្រម​ហៅ​ឡើង បកស្រាយ និង​ការពារ​ទៅលើ​ការចោទប្រកាន់​ពី​ដើមបណ្តឹង​ផងដែរ​។ 

​    ​គួរ​បញ្ជាក់ថា លោក យ៉ែម ជ្រិ​ន ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់​ចំនួន ៣​បទល្មើស​រួម មាន​៖ ទី​១- បទ​ឃាតកម្ម​អំពើ​ឃោរឃៅ (​មាត្រា ២០៥) នៃ​ក្រមព្រហ្មទណ្ឌ ទី​២- ការប្រព្រឹត្ត​ចម្លង​មេរោគ​ដេ​ស៍​ទៅ អ្នកដទៃ (​មាត្រា​១៨ និង​មាត្រា​៥០) នៃ​ច្បាប់​ស្តីពី​ការបង្ការ និង ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេ​ដ ស៍​/​ជំងឺអេដស៍ និង បទល្មើស ទី​៣- បទ​ធ្វើ​អាជីវកម្ម​ពេទ្យ ដោយ​គ្មាន​ការអនុញ្ញាត​៕

​គ្រូពេទ្យ យ៉ែម ជ្រិ​ន នៅតែ​អះអាងថា ការចាក់​ថ្នាំ​របស់គាត់​មិន​ចម្លង​មេរោគ​អេដស៍​នោះទេ