​សម្តេច ហ៊ុន សែន​៖​អ្នកធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​សីហនុ​ត្រូវ​ទទួលកំហុស​ជា​ប្រវត្តិសាស្ត្រ

​រាជធានី​ភ្នំពេញ៖​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វា​ទី​២​កាលពី​ព្រឹក​មិញ​សម្តេច  ហ៊ុន សែន បាន​បញ្ជាក់ថា អ្នកធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្ដេច នរោត្តម សីហនុ ដែលជា​ការបង្កើត​សង្គ្រាម​នៅ​កម្ពុជា​ជាដើម​ហេតុ​បង្កើត​របប​កម្ពុជា ប្រជាធិបតេយ្យ សម្លាប់​ពលរដ្ឋ​ខ្មែរ ទើប​ចាំបាច់​ត្រូវមាន​ការផ្ដួលរំលំ​រប​ប​នេះ​។ ដូច្នេះ​ពួកគេ​ត្រូវ​ទទួលកំហុស​ជា​ប្រវត្តិសាស្ត្រ ។ 

​    ​សម្តេច​បន្តថា ការធ្វើ​រដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់​ប្រមុខរដ្ឋ​ព្រះ​នរោត្តម សីហនុ គឺ​ពិតជា​ផ្ដើម​ឱ្យមាន​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ហើយ​ពួក​ខ្មែរក្រហម បាន​ពង្រឹង​ខ្លួន​កាន់តែ​ធំ​ហើយ បាន​ដណ្ដើម​អំណាច​ពី​ពួក​ដែល​ធ្វើ​រដ្ឋប្រហារ​។ ប៉ុន្តែ​ជា​អកុសល​ពួក​ខ្មែរក្រហម បែរជា​អនុវត្ត​ការសម្លាប់​មនុស្ស ទើប​មានការ​រំដោះប្រទេស​ពី​របប​នេះ​។ សម្តេច​ក៏បាន​ទាមទារ​ឱ្យ​អ្នកបង្ក​សង្គ្រាម ចេញមក​ទទួលខុសត្រូវ​ចំពោះ​វិនាសកម្ម​នៅ​កម្ពុជា​។ 

​    ​សម្តេច ហ៊ុន សែន បាន​ថ្លែង​រម្លឹកថា បើ​គ្មាន​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះ​នរោត្តម សីហនុ ក៏​គ្មាន ថ្ងៃ​១៧ មេសា ១៩៧៥ ហើយ បើ​គ្មាន​ការសម្លាប់​មនុស្ស​ទេ ក៏​គ្មាន​ថ្ងៃ​៧ មករា ១០៧៩ ហើយ​ពេលនោះ កម្ពុជា​ត្រូវបាន​បញ្ចប់សង្គ្រាម ទើប​មាន​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​៕

​សម្តេច ហ៊ុន សែន​៖​អ្នកធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​សីហនុ​ត្រូវ​ទទួលកំហុស​ជា​ប្រវត្តិសាស្ត្រ