Klopp ប្រាប់​អ្នកគាំទ្រ​ហ៊ោ​ឲ្យ​ខ្លាំង​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​​នៅ Anfield


Klopp ប្រាប់​អ្នកគាំទ្រ​ហ៊ោ​ឲ្យ​ខ្លាំង​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​​នៅ Anfield

អ្នក​ចាត់​ការ​ Jurgen Klopp កំពុង​រង់ចាំមើល​ទិដ្ឋភាព​ដ៏​ពិសេស​របស់​អ្នកគាំទ្រ​នៅកីឡដ្ឋាន Anfield ជា​លើក​ដំបូង​ ចាប់​តាំង​​ពី​​ចូល​​ដឹក​នាំ Liverpool កាល​ពី​ប៉ុន្មាន​សប្ដាហ៍​​កន្លង​ទៅ។

 

Klopp ប្រាប់​អ្នកគាំទ្រ​ហ៊ោ​ឲ្យ​ខ្លាំង​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​​នៅ Anfield

 

Klopp បែរ​ខ្នង​ដាក់​​ក្លិប​អ្នក​មាន​ជាច្រើន ដោយ​ជ្រើស​យក Liverpool ដែល​ជា​ក្លិប​ដ៏​ចំណាស់​មួយ​នៅអឺរ៉ុប ហើយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​រូប​លោក​​នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ក្នុង​ទឹកដី​ជា​លើក​ទី​មួយ។

ក្នុង​ការ​ប្រកួត​កម្មវិធី Europa League ទល់នឹង Rubin Kazin គ្រូ​បង្វឹក​វ័យ ៤៨ឆ្នាំ​ខាង​លើ បាន​ឲ្យ​ដឹង​ថា​ខ្លួន​​កំពុង​រង់ចាំយ៉ាង​អន្ទះសា​បំផុត ​ដើម្បី​ស្ដាប់​សំឡេង​ហ៊ោ​របស់​អ្នក​គាំទ្រ​ទាំងអស់​នៅ Anfield ដែល​ទាំង​ក្លិបចាស់ (Dortmund) និង​ក្លិប​ថ្មី​​ ​សុទ្ធ​តែ​មាន​បទ​ចម្រៀង​បទ You’ll Never Walk Alone ជា​បទ​ប្រចាំ​ក្លិប​ដូច​គ្នា។​

 

Klopp ប្រាប់​អ្នកគាំទ្រ​ហ៊ោ​ឲ្យ​ខ្លាំង​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​​នៅ Anfield

 

“ការ​ប្រកួត​នេះ​គឺ​ជា​អ្វី​ដែល​ពួក​យើង​កំពុង​រង់ចាំ។ ពួក​យើង​ដឹង​ថា​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​តប​ស្នង​នឹង​អ្នក​គាំទ្រ ដែល​បង្កើត​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ទាំង​នោះ​នៅ Anfield។ ខ្ញុំ​មិន​អាច​បរិយាយ​បាន​នោះ​ទេ​ពី ភាព​អស្ចារ្យ​នៅ Anfield ខ្ញុំ​ចង់​ទៅ​ទីនោះ ដើម្បី​ឃើញ​វា​ផ្ទាល់​នឹង​ភ្នែក។” លោក Klopp មាន​ប្រសាសន៍​ដូច្នេះ។

 

Liverpool បច្ចុប្បន្ន​កំពុង​ឈរ​លេខ​២ ក្នុង​តារាង B នៅ​កម្មវិធី Europa League ដោយ​ក្នុង​២​ប្រកួត​កន្លង​មក ស្មើ​ទាំង​២​ដង​ និង​កាន់​២​ពិន្ទុ​នៅ​ក្នុង​ដៃ៕

 

ចុចអាន៖ Klopp ចង់​នាំ Markovic មក Liverpool វិញ​ក្នុង​ខែ​មករា

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror