ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ធំ​ មុន​ Man City ប៉ះ​ Sevilla ​យប់​មិញ


ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ធំ​ មុន​ Man City ប៉ះ​ Sevilla ​យប់​មិញ

​អំពើ​ហិង្សា​មួយ​​បាន​ផ្ទុះ​ឡើង​១​ប្រាវ​ធំ​ ​នៅ​មុន​​​ការ​ប្រកួត UEFA Champions League ​រវាង​ Manchester City និង​ Sevilla ​នៅ​ជិត​កីឡដ្ឋាន​ Etihad​​ ​ទីក្រុង​ Manchester​ កាល​ពី​យប់​មិញ​នេះ ធ្វើ​ឲ្យ​មាន​អ្នក​របួស និង​ឃាត់​ខ្លួន​​ចំនួន​៤​នាក់។

 

ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ធំ​ មុន​ Man City ប៉ះ​ Sevilla ​យប់​មិញ

 

ហេតុការណ៍​ខាង​នេះ​ បាន​​កើត​ឡើង​នៅ​ Oyster Bar ​ក្នុង​មជ្ឈមណ្ឌល​ក្លិប​ Manchester City ​ខណៈ​ដែល​​អ្នកគាំទ្រ​​ជា​ច្រើន បាន​គប់​គ្នា​ដោយ​កៅអី និង​វត្ថុ​​រឹង​ផ្សេងៗ​ជា​ច្រើន​ទៀត ប៉ុន្តែ​​​ប៉ូលិស​បាន​​ចុះ​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​វេលា មុន​នឹង​ការ​ប្រកួត​ចាប់​ផ្ដើម។

 

​បុរស​៣​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ​​ដោយ​សង្ស័យ​ថា​ជា​អ្នក​បង្ក​ហេតុ​មុន​គេ ខណៈ​ដែល​បុរស​ម្នាក់​ បាន​រង​របួស​​ក្បាល​ធ្ងន់ធ្ងរ។ រីឯ​បុរស​ម្នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ទៀត បន្ទាប់​ពី​​​ត្រូវ​បាន​ប៉ូលិស​រក​ឃើញ លាក់​ខ្លួន​​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង។

 

បើ​តាម​មន្ត្រី​ប៉ូលិស​​ប្រចាំ​ទីក្រុង​ Manchester ​បាន​ឲ្យ​ដឹង​ថា បុរស​៣​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ឃាត់​ខ្លួន​ទាំង​អស់​នោះ គឺ​ជា​អ្នកគាំទ្រ​សញ្ជាតិ​ប៉ូឡូញ ហើយ​មិន​មែន​​ជា​អ្នកគាំទ្រ​ក្រុម​ Manchester City ឬ​ក៏​ Sevilla នោះ​ទេ ខណៈ​ដែល​​អ្នក​ដែល​របួស​ធ្ងន់​ គឺ​​មាន​សញ្ជាតិ​អេស្ប៉ាញ។ ហើយ​អំពើ​ហិង្សា​នោះ កើត​ឡើង​ ដោយ​មាន​មនុស្ស​ប្រមាណ​ពី​២០​ទៅ​២៥​នាក់​ចូល​រួម។

 

យ៉ាង​ណា​ករណី​ខាង​លើ​នេះ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​​ប៉ូលិស បាន​ដាក់​ការ​សង្ស័យ​ ទៅ​លើ​អ្នកគាំទ្រ​សញ្ជាតិ​ប៉ូឡូញ​ ដែល​ជា​​គាំទ្រ​ក្លិប​ Slask Wroclaw ​ដោយ​សារ​តែ​ពួកគេ​ ធ្លាប់​មាន​ជម្លោះ​ម្ដង ជាមួយ​នឹង​អ្នកគាំទ្រ​ក្រុម​ Sevilla ​កាល​ប្រកួត​ UEFA Europa League ​តាំង​ពី​ឆ្នាំ​២០១៣៕

 

ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ធំ​ មុន​ Man City ប៉ះ​ Sevilla ​យប់​មិញ

 

ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ធំ​ មុន​ Man City ប៉ះ​ Sevilla ​យប់​មិញ

 

ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ធំ​ មុន​ Man City ប៉ះ​ Sevilla ​យប់​មិញ

 

ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ធំ​ មុន​ Man City ប៉ះ​ Sevilla ​យប់​មិញ

 

ប៉ះ​ទង្គិច​គ្នា​១​ប្រាវ​ធំ​ មុន​ Man City ប៉ះ​ Sevilla ​យប់​មិញ

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Martial ​តែត​១​ក្បាល ជួយ​សង្គ្រោះ​​ Man Utd តាម​ស្មើ​ CSKA ១-១

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail