សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ


សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ

សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត Angkor’s 10 Rugby ប្រចាំ​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ខាង​មុខ ​លើ​ទីលាន​កងយោធពលខេម​រភូមិន្ទ​(ស្តាត​ចាស់) ដែល​មាន​កីឡាករ-កីឡា​ការិនី​ចូល​រួម​រហូត​ដល់​ទៅ ២៥០​នាក់ ទាំង​ពេញ​វ័យ ទាំង​កុមារ អាជីព និង​មិន​អាជីព មក​ពី​គ្រប់​ក្លិប-សមាគម​ទូទាំង​ប្រទេស។

 

សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខក្រុម​បាល់ឱប​របស់​កម្ពុជា ក្នុ​ង​ពេល​ហ្វឹកហាត់​នាពេល​កន្លង​ទៅ (រូបថត៖ FB Rugby Cambodia)

 

លោក នួន ឡេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ Sabay ថា ការ​ប្រកួត​នេះ​ចែក​ចេញ​ជា ៥វិញ្ញាសា​គឺ អាយុ​ក្រោម ១២​ឆ្នាំ, អាយុ​ក្រោម ១៣​ឆ្នាំ, អាយុ​ក្រោម ១៤​ឆ្នាំ ពេញ​វ័យ​បុរស និង​ពេញ​វ័យ​នារី។ ការ​ប្រកួត​ចែក​ចេញ​ជា​ក្រុម ដោយ​ម្ខាង​មាន​គ្នា ១០​នាក់ ដើម្បី​ជម្រុះ​វិល​ជុំ​លើក​ពាន​មួយ​ថ្ងៃ​តែ​ម្ដង ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក​តទៅ។

 

សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខលោក នួន ឡេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា

 

លោក​បាន​បន្ថែម​ទៀត​ថា Angkor’s 10 Rugbyគឺ​​ជា​កម្មវិធី​ប្រកួត​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​កីឡា​បាល់​ឱប​កម្ពុជា ក្រោម​ការ​គាំទ្រ​របស់​គណៈ​កម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រម​ទាំង​ក្រសួង​អប់រំ​យុវជន និង​កីឡា។ កាល​ពី​ប្រកួត​លើក​មុន មាន​ក្លឹប​ចូល​រួម ៤​ក្លឹប​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ក្លឹប​មាន​គ្នា ១៥​នាក់។

 

មូលហេតុ​ដែល​សហព័ន្ធ​បង្កើត​ការ​ប្រកួត​ចម្រុះ​អាយុ​នៅ​ឆ្នាំ​នេះ គឺ​ដោយសារ​ចង់​បង្កើត​ថ្នាល​យុវជន​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។ ដូចនេះ​ហើយ ក្នុង​ការ​ប្រកួត​មិន​ប្រកាន់​ថា​ជា​កីឡាករ​ជម្រើស​ជាតិ ឬ​មិន​ជម្រើស​ជាតិ​ឡើយ គឺ​អាច​ចូល​រួម​បាន​ទាំង​អស់ ហើយ​ផ្ដោត​សំខាន់​លើ​ក្មេង​ៗ៕

 

​​​​អត្ថបទ៖ គង់ វិសាល