សម្តេចតេជោ​ ហ៊ុន សែន​​ ប្រកាសមិនយកពន្ឋ​​លើរបបម៉ៅការ​ ​និងកាត់បន្ថយភាស៊ីប៉ាតង់

រាជធានីភ្នំពេញ​ ៖ ​​ ​បើតាមអ្នកឆ្លើយឆ្លង​​​​ព័ត៌មាន​កោះសន្តិភាព​​​​បានឲ្យដឹងថា​ ​​​​សម្តេចអគ្គមហាសេនាបតីតេជោ ​​​​ហ៊ុន សែន​ ​​ ​បានប្រកាស​ជាសាធារណៈ​​លុបចោលការយកពន្ឋ​លើរបបម៉ៅការ និងកាត់បន្ថយភាស៊ី​ប៉ាតង់ផ្សេងៗ​ ដើម្បីជួយសម្រួលដល់អាជីករ ។

សម្តេចតេជោ​​​​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ខាងលើបែបនេះ​ ​​ ​​​បានធ្វើឡើងនៅក្នុង​ពិធី​​សម្ពោធដាក់ឲ្យដំណើរ​​​​ការជាផ្លូវការស្ពានជ្រោយចង្វារទី២ ​​​​និងរង្វង់មូលជ្រោយចង្វារ​ត្រើយខាងកើត​ ​​នាព្រឹកថ្ងៃទី២២ ​​​​​តុលា ​​​២០១៥ ៕