សម្តេចតេជោ ផ្តាំផ្ញើឲ្យយុវជន ទៅសិក្សានៅជប៉ុន និងប្រទេសអាស៊ាន កុំផ្សព្វផ្សាយ អាក្រក់ពីកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានផ្តាំផ្ញើទៅក្រុមយុវជន ២៩នាក់ របស់កម្ពុជា ដែលត្រូវទៅសិក្សានៅជប៉ុន និងបណ្តាប្រទេសអាស៊ាន មួយចំនួនទៀត មិនត្រូវ ផ្សព្វផ្សាយអ្វីដែលអាក្រក់របស់កម្ពុជា ដែលជាហេតុធ្វើឲ្យបរទេស មើលស្រាល។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រុមនាវា យុវជនកម្ពុជាទាំង ២៩ រូបដែលត្រូវធ្វើដំណើរកម្មសិក្សានៅប្រទេសជប៉ុន និងតាមបណ្តាប្រទេស សមាជិកអាស៊ានមួយចំនួន ត្រូវយកចិត្តទុកដាក់បង្កើនមិត្តភាព ឲ្យបានច្រើនជាមួយយុវជន នៃបណ្តាប្រទេសទាំងនោះ ហើយចូលរួមផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៍ អារ្យធម៌ និងទេស ចរណ៍កម្ពុជា ដើម្បីអោយគេកាន់តែស្គាល់ច្បាស់អំពីកម្ពុជា។

សម្តេចបានលើកឡើងទៀតថា “តាំងខ្លួនធ្វើជាយុវជនគម្រូល្អ មិនត្រូវផ្សព្វផ្សាយអ្វីដែលអាក្រក់ ជាពិសេសអំពីជាតិសាសន៍របស់យើងដែលធ្វើអោយបរទេសមើលស្រាលដល់កម្ពុជា។ យុវជន ដែលមានឱកាសបានទៅទស្សនាសិក្សាស្វែងយល់អំពីប្រទេសអភិវឌ្ឍន៍ គឺត្រូវយកចិត្តទុកដាក់ រៀនសូត្រអំពីការរីកចម្រើនជឿនលឿន សម្រាប់ចែករំលែកដល់យុវជនដទៃ និងចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសជាតិយើងអោយកាន់តែរីកចម្រើន”៕