ក្រុមកម្មករជាង ៥០០នាក់ ទាមទារឲ្យតុលាការ ទំលាក់បទចោទប្រកាន់ លើតំណាងខ្លួន

ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺជាង៥០០នាក់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ បានផ្ទុះការតវ៉ា ទាមទារដោះលែង និងទំលាក់បទចោទ ប្រកាន់មកលើ តំណាងរបស់ខ្លួនចំនួន៧នាក់។

ក្រុមកម្មករនៅព្រឹកថ្ងៃទី២២ តុលានេះ បាននាំគ្នាដង្ហែក្បួនទៅសាលាខេត្តកំពង់ស្ពឺ ក្នុងគោលបំណង ឲ្យដោះលែងតំណាងខ្លួន។ ប៉ុន្តែក្រោយពីចំណាយពេលអស់ជាង២ម៉ោង ពួកគេក៏បានបង្វែទិសដៅ ទៅតុលាការ ខេត្តកំពង់ស្ពឺវិញ ដើម្បីស្នើឲ្យតុលាការទំលាប់បទចោទប្រកាន់នានាលើកពួកគេ។

សូមបញ្ជក់ថា កាលពីថ្ងៃទី២១ តុលា សមត្ថកិច្ចខេត្តកំពង់ស្ពឺ បាន ឃាត់ខ្លួន ថ្នាក់ដឹកនាំសហជីពកម្មករ អាស៊ាន២រូប ប្រចាំរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ដែលមានទីតាំងស្ថិត នៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន។

ថ្នាក់ដឹកនាំទាំងពីររូបដែលឃាត់ខ្លួននោះរួមមាន លោក ផួង ផារី និងលោក អ៊ី ថារី ដែលបានរងការចាប់ខ្លួនពី សំណាកសមត្ថកិច្ចខេត្ត តាមបណ្តឹងរបស់ លោក សុខ រ៉ាវុធ អតីតមេកើយរបស់ខ្លួនពីបទក្លែង បន្លំឯកសារ ក្រោយពួកគេបានលាឈប់ពីថ្នាក់ដឹកនាំ សហជីពសេរីពលករខ្មែរ មកចូលរួមជាមួយ សហជីពកម្មករអាស៊ាន ៕