អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

អ្នក​បើក​យន្តហោះ​ចូលនិវត្ត​ម្នាក់​គឺ​លោក Bahadur Chand Gupta មក​ពី​រដ្ឋ​ Haryana ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ទិញ​យន្ត​ហោះ​មួយ​គ្រឿង​​​ទុក​ឲ្យ​ប្រជាជន​ក្រី​ក្រ​មិន​មាន​លទ្ធភាព​​ ជា​ពិសេស​ក្មេង​ៗ​ឲ្យ​បាន​ជិះ​ និង​ស្គាល់​យន្តហោះ។

អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត
 
អតីត​អ្នក​បើក​យន្តហោះ​ឲ្យ​ក្រុមហ៊ុន​​អាកាសចរ​ India Airlines រូប​នេះ បាន​ទិញ​យន្ត​ហោះ​ប្រភេទ​ Airbus 300 ឆ្នាំ​២០០៣ តម្លៃ​តែ​​​៦​សែន​រូពី​ (៩២១៦​ដុល្លារ​) ដែល​គេ​ចត​ចោល​ក្នុង​បរិវេណ​ព្រលាន​យន្តហោះ​អន្តរជាតិ​មួយ​ក្នុង​​​​តំបន់​ជាយ​ក្រុង​មួយ​នៃ​ក្រុង​ New Delhi ។ ទោះ​បី​យន្ត​ហោះ​​នោះ​មិន​ដំណើរ​ការ ​តែ​ក្មេង​ៗ​ និង​អ្នក​ដែល​មិន​ធ្លាប់​មាន​ឱកាស​ជិះ​យន្ត​ហោះ​​ អាច​មក​​ជិះ​​​លេង​បាន​ដោយ​​លោក​បាន​រៀប​ចំ​ឲ្យ​ដូច​នឹង​​ការ​​ឡើង​ជិះ​មែន​ទែន​ដែរ។​

អ្នក​ដំណើរ​ទាំង​​អស់​​ទទួល​បាន​សំបុត្រ​មុន​ពេល​ឡើង​ជិះ​ បន្ទាប់​មក​ពួក​គេ​នឹង​ទទួល​បាន​អាហារ​ញ៉ាំ​​រួម​ទាំង​ស្ករ​គ្រាប់​​​ផង​​។ ជា​មួយ​គ្នា​នេះ ​​លោក​​ Gupta ​ក៏​បាន​​បង្ហាញ​​អ្នក​ដំណើរ​ទាំង​អស់​អំពី​ការ​បើក​ និង​គ្រប់​គ្រង​យន្ត​ហោះ​​ ព្រម​ទាំង​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ឲ្យ​​ដឹង​ពី​​​អ្វី​ដែល​ត្រូវ​ធ្វើ​​ពេល​​​យន្តហោះ​មាន​អាសន្ន​​ផង​ដែរ។ ​​​​​​​​​​​​
 
អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

ដោយ​សារ​ទឹក​ចិត្ត​សប្បុរស​​​ លោក​បាន​ធ្វើ​ឲ្យ​អ្នក​គ្មាន​លទ្ធភាព​ជិះ​យន្ត​ហោះ​ជា​ច្រើន​បាន​ដឹង ​និង​យល់​​​ពី​​បទ​ពិសោធន៍​អស្ចារ្យ​នោះ។ ​​​​​លោក Gupta និយាយ​ថា​៖ “កាល​​ខ្ញុំ​នៅ​ធ្វើ​ការ​ អ្នក​នៅ​ក្នុង​ភូមិ​ជា​ច្រើន​សួរ​ខ្ញុំ។ ពូក​គេ​ចង់​ដឹង​​ចង់​ស្គាល់​ពី​យន្តហោះ​ច្រើន ហើយ​ខ្ញុំ​ប្ដេជ្ញា​ថាថ្ងៃ​ណា​មួយ​ខ្ញុំ​អាច​នាំ​គេ​ទៅ​ជិះ​យន្តហោះ​បាន ដូច​នេះ​ខ្ញុំ​ក៏​ទិញ​យន្តហោះ​នោះ​ និង​សម្រេច​ក្ដី​ប្រាថ្នា​អ្នក​មិន​មាន​លទ្ធភាព​ចង់​ដឹង​ចង់​ស្គាល់​ពី​យន្តហោះ​ជា​ច្រើន​ផង​ដែរ”៕

អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

ចុចអាន៖ អាហារូបករណ៍​​ថ្លៃ​បំផុត​ក្នុង​ស្រុក​មិន​ធ្លាប់​មាន ​​គិត​ជា​ទឹក​ប្រាក់​ជាង​១លាន​ដុល្លារ​

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ storypick​​​​​​​