យ៉ែម សំអូន និង​យ៉ាន លីនដា ​ធ្វើ​ដំណើរ​ទៅ​ថៃដូច​គ្នា

យ៉ែម សំអូន និង​យ៉ាន លីនដា ​ធ្វើ​ដំណើរ​ទៅ​ថៃដូច​គ្នា

កាលពី​ប្រមាណ​ជាង​ពីរ​សប្ដាហ៍​មុន​ទំនាក់ទំនង​រវាង​ប្ដី​ប្រពន្ធ យ៉ែម សំអូន និង​យ៉ាន លីនដា ដែល​បាន​បែកបាក់​ជាង ៥ ខែ​មក​ហើយ​នោះ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះផ្សាយ​ថា “យ៉ាន លីនដា ចង់​វិល​រក​ទ្រនំ​ស្នេហ៍​ចាស់” តែ​ត្រូវ​បាន​តារា​ស្រី​មាន​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ​បដិសេធ​ចោល។ ប៉ុន្តែ​គួរ​ឲ្យ​កត់​សម្គាល់​នា​ថ្ងៃ​​ម្សិលមិញ​ តាម​បណ្ដាញ​សង្គម Facebook របស់​ពួក​គេ បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ទៅ​ដល់​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​ទាំង​អស់​គ្នា។

 

យ៉ែម សំអូន និង​យ៉ាន លីនដា ​ធ្វើ​ដំណើរ​ទៅ​ថៃដូច​គ្នា

 

ដោយ​គ្រាន់​តែ​​បង្ហាញ​រូប​វ៉ាលី​ឥវ៉ាន់ យ៉ែម សំអូន បាន​ឲ្យ​ដឹង​​ថា លោក​កំពុង​នៅ​ទីក្រុង​បាងកក។ ងាក​មក​ យ៉ាន លីនដា វិញ​ក៏​ដូច​គ្នា​ដែរ ដោយ​នាង​ឲ្យ​ដឹង​ថា នាង​បាន​មក​ដល់​ប្រទេស​ថៃ​ហើយ។ ភ្ជាប់​​រូប​ថត​ជាមួយ​មិត្ត​សិល្បៈ​ជា​ច្រើន មាន គង់ ចាន់​ស្រីមុំ លោក គឹម សីហា កញ្ញា មួយមួយ ជា​ដើម ប្រាប់​ថា លីនដា សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​​ថា​នាង​មក​ស្រុក​ថៃ ដើម្បី​មុខ​ជំនួញ​ផង និង​ដើរ​កម្សាន្ត​ផង។ “លក្ខណៈ​​មុខ​ជំនួញ និង​ការ​លំហែ​កាយ​នៅ​ប្រទេស​ថៃ​ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​ជួប​បង​ ប្អូន​ជាទី​ស្រលាញ់​ដែល​នឹង​មក​​ទីនេះ ដើម្បី​ជួប​ជាមួយ​ខ្ញុំ”។

 

ប្រការ​គួរ​កត់​សម្គាល់ សកម្មភាព​លើ​បណ្ដាញ​សង្គម​របស់​ពួក​គេ បាន​ចាប់​ផ្ដើម​ក្នុង​ពេល​តំណាល​គ្នា។ យ៉ាង​ណា​ក៏​ដោយ មិន​ដឹង​ថា វត្តមាន​របស់​ពួក​គេ​នៅ​ទី​នោះ ជា​រឿង​ចៃដន្យ ឬ​យ៉ាង​ណា​ទេ ខណៈ​សាមី​ខ្លួន​ទាំង​សង​ខាង នៅ​មិន​ទាន់​អាច​ទំនាក់​ទំនង​បាន​នៅ​ឡើយ។

 

ចំណង​ស្នេហ៍​ជាង ១៥ ឆ្នាំ របស់​លោក យែម សំអូន និង​យ៉ាន លីនដា ត្រូវ​បាន​ដាច់ដោច​ក្រោយ​ធ្លាយ​ព័ត៌មាន​ថា​តារា​ចម្រៀង​ប្រុស​រូប​នេះ លួច​មាន​ស្នេហា​លួចលាក់​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា ហើយ​ថែម​ទាំង​ប្រើ​អំពើ​ហិង្សា​ដល់ លីនដា ដែល​ជា​ភរិយា​ស្របច្បាប់​ថែម​ទៀត​ផង។ រហូត​ធ្វើឲ្យ​តារា​ស្រី​សម្បុរ​សណ្ដែកបាយ​រូប​នេះ​ខឹង​ទ្រាំ​មិន​បាន​ក៏​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ដែន​កោះ​អូស្ត្រាលី​វិញ​ភ្លាម​ៗ និង​បាន​បញ្ជាក់​ថា​នឹង​ឲ្យ​មេធាវី​ចុះ​មក​ស្រុក​ខ្មែរ​ដើម្បី​លែងលះ​ទៀត​ផង។

 

យ៉ែម សំអូន និង​យ៉ាន លីនដា ​ធ្វើ​ដំណើរ​ទៅ​ថៃដូច​គ្នា

 

យ៉ែម សំអូន និង​យ៉ាន លីនដា ​ធ្វើ​ដំណើរ​ទៅ​ថៃដូច​គ្នា

 

តើពួក​គេ​ទៅ​ជួប​គ្នា​ឬ​យ៉ាងណា ហើយ​តើ​ប្រិយមិត្ត​ចង់​ឲ្យ​ពួក​គេ​ជួប​គ្នា​វិញ​ទេ?

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖គណនី Facebook យ៉ែម សំអូន និង​យ៉ាន លីនដា