នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយ​អាចម៍​គោ​​ក្នុង​រឿង “ស្នេហ៍៩”


នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយ​អាចម៍​គោ​​ក្នុង​រឿង “ស្នេហ៍៩”

វី យ៉ារ៉ូ ហៅ​នាយ​ ដូង និយាយ​លាយ​ឡំ​ទាំង​សំណើច​មក​កាន់​ Sabay ថា​លោក​ចាំ​ឥត​ភ្លេច​គ្រា​លំបាក​ពេល​ជិះ​កង់​ដួល​ប៉ះ​អាចមន៍​គោ និង​លាប​ខ្លួន​ខ្មៅ​នៅ​ក្នុង​សាច់​រឿង “ស្នេហ៍​៩”។

 

នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយ​អាចម៍​គោ​​ក្នុង​រឿង “ស្នេហ៍៩”

 

នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយ​អាចម៍​គោ​​ក្នុង​រឿង “ស្នេហ៍៩”

 

“បាទ…វគ្គ​មួយ​ដែល​បំភ្លេច​មិន​បាន​​​គឺ​ពេល​ជិះ​កង់​ដួល​ ហើយ​ ដើរ​ឆ្លង​ស្ពាន​ ទាក់​ជើង​ជាមួយ​ឈើ​ គឺ​ដួល​មែន​ទែន​ហ្មង​ ហើយ​មុខ​យើង​ទៅ​ប៉ះ​ជាមួយ​អាចម៍​គោ​ទៀត​ ​អារម្មណ៍​ពេល​ហ្នឹង​ ពិបាក​ថា​ដែរ​ សប្បាយ​ផង​ ឈឺ​ផង ប៉ុន្តែ​ចិត្ត​ស្រលាញ់​សិល្បៈ​ប៉ុណ្ណឹង​មិន​ថ្វី​ទេ”។ យ៉ារ៉ូ ថ្លែង។

 

មិន​តែ​ប៉ុណ្ណោះ​ ពិធី​ករ​វិទ្យុនេះ​​បាន​ប្រាប់​ពី​កន្លែង​លំបាក​​មួ​យ​ទៀត​​ពេល​តម្រូវ​ឲ្យ​នាយ​ត្រូវ​លាប​ខ្លួន​​​​ខ្មៅ​ ហើយ​ម្សៅ​ដែល​លាប​លើ​ខ្លួន​នាយ​ មាន​ក្លិន​មិន​ល្អ​ អ្នក​ដែល​ជិត​ខ្លួន​គឺ​មាន​ការ​ពិបាក​ក្នុង​ការ​សម្ដែង ប៉ុន្តែ​ដើម្បី​ឲ្យ​សាច់​រឿង​ល្អ​ នាយ​ និង​អ្នក​ដទៃ​ផ្សេង​ទៀត​​​ត្រូវ​​តែ​ទ្រាំ​។

 

នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយ​អាចម៍​គោ​​ក្នុង​រឿង “ស្នេហ៍៩”

 

“ពិបាក​ណាស់​បង​…ពេល​លាប​ខ្លួន​ឲ្យ​ខ្មៅ​នោះ បើ​ចង់​លាង​ខ្លួន​ឲ្យ​ស្អាត​ទាល់​តែ​ ប្រើ​សាប៊ូ​លាង​ចាន​​យក​មក​លាង សាប៊ូ​ធម្មតា​ដុស​មិន​ជ្រះ​ទេ។ បើ​និយាយ​ពី​សក់​វិញ មូល​រួញ​ម្ដងៗ ទាញ​ចង់​ដាច់​មក​ទាំង​គល់​ ហើយ សក់​ងាប់​គ្មាន​សល់​ទេ”។ នាយ​ ដូង បន្ថែម។

 

ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ពិធីករ រូប​សង្ហា​​នេះ​ប្រាប់​ថា​ ពេញ​ចិត្ត​ ហើយ​រឿង​ “ស្នេហ៍៩”​​​ នេះ​ទៀត​សោត​ ជា​ស្នាដៃ​​ដំបូង​ ដែល​លោក​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​។ ជា​ពិសេស​ពេល​ទៅ​ណា​មក​ណា មាន​ទស្សនិកជន​ស្គាល់​នាយ​ច្រើន​ជាង​មុន​។  នាយ​ដូង បញ្ជាក់​​ចុង​ក្រោយ​​ត្រង់​​​វគ្គ​ដែល​ជិះ​កង់​ដួល​មិន​មែន​តែ​ម្តង​ទេ  ​៥​ទៅ​៦​ដង​ទើប​ថត​ត្រូវ ហើយ​ដួល​កង់​នោះ​គឺ​ដួល​មែន​ទែន​​តែ​ម្ដង៕

 

នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយ​អាចម៍​គោ​​ក្នុង​រឿង “ស្នេហ៍៩”

 

នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយ​អាចម៍​គោ​​ក្នុង​រឿង “ស្នេហ៍៩”

 

ឈិន ច័ន្ទសុធារី អួល​ដើម​ក​ក្នុង​ថ្ងៃ​រៀបការ

អៀង វុត្ថា តស៊ូ​ច្រៀង​តាំងពី​គ្មាន​បាន​អ្វី​មួយ​សេន រហូត​ត្រៀម​ខ្លួន​ចូល​ផលិតកម្ម

 

 

អត្ថបទ៖ ថា ម៉ាលីដា ​
រូប​ថត​៖ ផ្តល់​ដោយ​ វី យ៉ារ៉ូ