Youtube ​ផ្ដល់​សេវាកម្មថ្មី​ ​ទស្សនា​​វីដេអូ​មិន​​ឃើញ​​ពាណិជ្ជកម្ម​ និង​ Save ​វីដេអូ​ទុក​មើល​ពេល​អត់​អ៊ីនធឺណិត​

Youtube ​ផ្ដល់​សេវាកម្មថ្មី​ ​ទស្សនា​​វីដេអូ​មិន​​ឃើញ​​ពាណិជ្ជកម្ម​ និង​ Save ​វីដេអូ​ទុក​មើល​ពេល​អត់​អ៊ីនធឺណិត​

Youtube ​នឹង​ផ្ដល់​ជម្រើស​ដល់​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​ អាច​ទស្សនា​វីដេអូ​ផ្សេង​ៗ​ដោយ​មិន​ចាំ​បាច់​ឃើញ​ពាណិជ្ជកម្ម​, Save ​វីដេអូ​ទុក​មើល​ពេល​អត់​អ៊ីនធឺណិត​ និង​ចូល​ប្រើប្រាស់​សេវាកម្ម​បទ​ចម្រៀង​របស់​ Google ​ដោយ​គ្រាន់​តែ​បង់​មួយ​ខែ​១០​ដុល្លារ។

 

Youtube ​ផ្ដល់​សេវាកម្មថ្មី​ ​ទស្សនា​​វីដេអូ​មិន​​ឃើញ​​ពាណិជ្ជកម្ម​ និង​ Save ​វីដេអូ​ទុក​មើល​ពេល​អត់​អ៊ីនធឺណិត​

 

 

Youtube ​ផ្ដល់​សេវាកម្មថ្មី​ ​ទស្សនា​​វីដេអូ​មិន​​ឃើញ​​ពាណិជ្ជកម្ម​ និង​ Save ​វីដេអូ​ទុក​មើល​ពេល​អត់​អ៊ីនធឺណិត​

 

គម្រោង​នេះ​​មាន​ឈ្មោះ​ថា​ “Red” ​នឹង​ចាប់​ផ្ដើម​នៅ​សហរដ្ឋអាមេរិកមុន​សិន​​ ចាប់​ពី​ថ្ងៃ​ទី​២៨​ ខែ​តុល្លារ​នេះ​ទេ​ ជាមួយ​នឹង​ការ​ហ្វ្រី​សាក​ល្បង​មួយ​ខែ។ បើ​ទោះ​បី​ Youtube ​នឹង​ដំណើរ​ការ​នូវ​គម្រោង​ថ្មី​នេះ​ក្ដី​ ប៉ុន្តែ​អ្នក​ដែល​មិន​ចង់​ទិញ​សេវា​នេះ​ នៅ​តែ​អាច​មើល​វីដេអូ​ដែល​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​​​​ខ្លះ​ៗ​​មក​ជាមួយ​ដូចធម្មតា​​​ដដែល។

 

ខាង​​ Youtube ​ឲ្យ​ដឹង​ថា​ ចំណូល​ជា​ចម្បង​របស់​ខ្លួន​គឺ​បាន​មក​ពីរ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ដូច្នេះ​ខ្លួន​ត្រូវ​តែ​រក​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​បង្កើត​ប្រាក់​ចំណូល​ ដូច​ដែល​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ដែរ។

 

មុខងារ​ Red ​ត្រូវ​គេ​ទាយ​ថា​ អាច​ស្រដៀង​គ្នា​នឹងវិបសាយ​​ Hulu​ ដែល​អាច​ឲ្យ​គេ​​​ទស្សនា​ភាពយន្ត​ភាគ​តាម​អនឡាញ​​ ដូច​ NBC និង​ FOX។ Hulu ​ចាប់​ផ្ដើម​ដំបូង​ជា​វិបសាយ​ហ្រ្វី​ ប៉ុន្តែ​ឥឡូវ​វា​គិត​លុយ​ មួយ​ខែ​៨​ដុល្លារ​ និង​១២​ដុល្លារ​សម្រាប់​ការ​ទស្សនា​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ពាណិជ្ជកម្ម៕

 

​​ចុច​អាន៖ Apple​ លុប​កម្មវិធី​ចំនួន​២៥៦​ចេញ​ពី​ App Store​ ក្រោយ​រក​ឃើញ​​ស្ថានភាព​មិន​ស្រួល​
ប្រភព៖ CNN