ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​២​នាក់ ក្នុងនោះ​ម្នាក់​ដាច់​ខ្លួន​ជា​ពីរ

ភ្នំពេញ: បុរស​២​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុងនោះ​ម្នាក់ បាន​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្ក​ឡើង​ដោយ​រថយន្ត និង​ម៉ូតូ កាលពី​វេលា​ម៉ោង​ប្រមាណ ៩​យប់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់ ដែល​បាន​ស្លាប់ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក និង​ព្រូ មិន​ស្គាល់​អត្តសញ្ញាណ​ដូចគ្នា ព្រោះ​ក្រោយពី​កើតហេតុ ពួកគេ​បានគេច​ខ្លួន​បាត់អស់ បន្សល់ទុក​តែ​រថយន្ត នៅ​កន្លែង កើតហេតុ​។​

​តាម​សាក្សី​នៅក្បែរ កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើតហេតុ គេ​បាន ឃើញ​រថយន្ត ១​គ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ  ក្បាល​ពណ៌​ទឹកប្រាក់ ទ្រង់​ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2287 បើកបរ​ក្នុងទិសដៅ​ពី​លិច ទៅ​កើត យ៉ាង​លឿន ទាំង​ស្ថានភាព​ស្រ​វឺ​ង​។ លុះ​មកដល់​ចំណុចកើតហេតុ អ្នកបើកបរ បញ្ជា​ចង្កូត​ខ្លួនឯង​លែង​បាន បណ្តាល​ឲ្យ​រថយន្ត​ហោះ​រំលង​ទ្រូងផ្លូវ ឆ្លងទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា  C125 ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១០ ពេញទំហឹង និង​អូស​ទាំង​ទាំង​ម៉ូតូ​គៀប នឹង​ទ្រូងផ្លូវ បណ្តាល​ឲ្យ ស្លាប់​អ្នកបើក​ម៉ូតូ និង​អ្នកជិះ​ជាមួយ ទាំងពីរ​នាក់ ប៉ុន្តែ​ម្នាក់​ស្លាប់​ដោយ​ដាច់ខ្លួន​ជា​ពីរ​កំណាត់ ដោយសារ​គៀប​នឹង​ទ្រូងផ្លូវ​។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែង​។ ចំណែក​សាកសព ត្រូវបាន​កម្លាំង សមត្ថកិច្ច ធ្វើការ​វេច​ខ្ទប់ រួច​យកមក​តម្កល់​
​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕V​/S