អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន ជនសង្ស័យ​២​នាក់

ភ្នំពេញ: កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង ១​និង​២០​នាទី រំលងអធ្រាត្រ ចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ពីរ​ទីតាំង​ផ្សេងគ្នា ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​៣ និង​ផ្លូវ​៣៣៦ (​ផ្លូវ​ច្រក​ធ្យូង​) ភូមិ​១០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ទួ​ក​គោក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ដែល​កម្លាំង​របស់ លោក​ចាប់ខ្លួន ១-​ឈ្មោះ សុខ ហ៊ុយ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្រោយ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ២-​ឈ្មោះ ស សុជាតិ អាយុ​៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវ​២៥៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។​

​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន ១-​ក្រាម​ស​ថ្លា ៣​កញ្ចប់​(​ម៉ា​ទឹកកក​)៖ ធំ​ល្មម​២ និង តូច​១-​ទូរស័ព្ទដៃ​៣​គ្រឿង និង​ដប​សម្រាប់​ជក់​១ ។​

​មុនពេល​កើតហេតុ កម្លាំង​អាវុធហត្ថ ខណ្ឌទួលគោក បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព លុះ​មកដល់​ចំណុច​ផ្លូវ​១៩២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ក៍បាន​ជួប​មនុស្ស​ម្នាក់ គួរ​ឲ្យ​មានការ​សង្ស័យ​។ ពេលនោះ កម្លាំង​បាន​សុំ​ធ្វើការ​ត្រួតពិនិត្យ រួច​រកឃើញ ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ១​កញ្ចប់​តូច ។ ក្រោយមក សមត្ថកិច្ច​បន្តរ​ការ​ល្បាត រហូតមកដល់​ចំណុច​ផ្លូវ​ច្រក​ធ្យូង ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ក៍បាន​ឃាត់ខ្លួន មុខសញ្ញា​ចែកចាយ​គ្រឿង​ម្នាក់ទៀត រួម​នឹង​វត្ថុតាង ក្រាម​ស​ថ្លា ២ កញ្ចប់​ធំ​ល្មម រួច​នាំមក​សាកសួរ នៅ​មូលដ្ឋាន​ខណ្ឌ​ទួល ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕V​/S

អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន ជនសង្ស័យ​២​នាក់