ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នៅ​សង្កាត់​ចោមចៅ​

Sanofi

​ម្នាក់​ស្លាប់ ដោយ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​យ៉ាង​អាណោចអាធ័ម ដោយសារតែ អ្នកបើកបរ រថយន្ត​ធុន​ធំ​យី​ឌុប​ស្រវឹងស្រា​ជោគជាំ និង​មនុស្ស​ម្នាក់ទៀត បាន​ស្លាប់ ។​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​វែង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បាន ឃើញ​រថយន្ត បង្កហេតុ​នោះ ម៉ាក Hyandia យី​ឌុប ក្បាល​ពណ៌​ទឹកប្រាក់ ទ្រង់​ពណ៌​ខៀវ​លាយ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2287 បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រូឡាន​ម្នាក់​ពុំ ត្រូវ បាន​គេ ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ទំនងជា​ស្រវឹងស្រា​ជោគជាំ បញ្ជា​ចង្កូត​លែង​បាន បណ្តាល​ឲ្យ​រថយន្ត​ហោះ​រំលង​ទ្រូងផ្លូវ ឆ្លងទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ហើយ ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ម៉ាក C125 ពណ៌​ខ្មៅ​សេរី ឆ្នាំ ២០១០ បុក​អូស​ទាំង​ម៉ូតូ​គៀប​នឹង​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ និង​អ្នក ជិះ​ជាមួយ ប៉ុន្តែ​ក្នុងចំណោម​អ្នក​ទាំងពីរ មាន​ម្នាក់​ស្លាប់ ដោយ​ដាច់ ខ្លួន​ជា​ពីរ​កំណាត់ ដោយសារ​គៀប នឹង​ទ្រូ​ងផ្លូវ​។​

​បន្ទាប់ពី​បុក​ជនរងគ្រោះ​រួច រថយន្ត​បង្ករ​បាន​បន្ត​ទៅបុក របង​ផែស្ងួត​សូ​ងួន ទើប ឈប់ ហើយ​អ្នកបើកបរ​គេចខ្លួនបាត់​។ ក្រោយពេល​កើតហេតុ វត្ថុតាង​ទាំងពីរ​គ្រឿង ត្រូវបាន​នគរបាល​ប្រគល់​ទៅ​ឲ្យ នគរ​ចរាចរណ៍ ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជ​ធា នី​ភ្នំពេញ ដើម្បី​យកទៅ​រក្សាទុក ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់​៕
សុ ថា​ត់​

 


Related