រដ្ឋ​បាលជល​ផល​​បង្ក្រាប​បទល្មើស​នេសាទ​​២​ថ្ងៃ​ជាប់​គ្នា​នៅ​ស្រុក​បរិបូរណ៍ ​និង​ស្រុក​ជល​គី​រី

ខេត្តកំពង់ឆ្នាំង៖ របាំង​សាច់​អួន និង​របាំង​ស្បៃ​មុងប្រវែង​២៣៨០​ម៉ែត្រ រួម​ទាំង​លប​លូសាច់​អួន​៣៦​មាត់ និង​ឧ​បរ​ណ៍​ល្មើសច្បាប់​នេសាទ​ជា​ច្រើន​ទៀតត្រូវ​បាន​សមត្ថកិច្ច​ជលផលសហការ​​​ជាមួយ​អាជ្ញាធរ
មូល​ដ្ឋានធ្វើការ​បង្ក្រាបរយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២០ និង​២១ ​តុលា ក្នុងភូមិ​ស​សាស្ត្រ ស្រុក​ចំនួន​២ គឺស្រុក​ជល​គី​រី និង​ស្រុក​កំពង់លែង ។

​លោក សោម ភិ​រុណ នាយ​ខ​ណ្ឌរដ្ឋបាល​ជលផល ដែល​បាន​ដឹកនាំ​ការ​បង្ក្រាប​បទល្មើស​នេសាទនេះ​បានឱ្យ​ដឹង​ថា ថ្វីបើ​ពេល​នេះ​ជា​រដូវ​បើក​នេសាទ​ពិតមែន ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ប្រើ​ឧ​បករ​ណ៍​ល្មើសច្បាប់​កំណត់ ដូច​ជា​របាំង និង​លប​ស្បៃ​មុង របាំង​សាច់​អួន​ដែល​មាន​ក្រឡា​ញឹក និង​មាន​ប្រវែងវែង​ពេកដែល​ខុស​ពី​ច្បាប់​បាន​កំណត់ ។

ដោយហេតុ​នេះ​ហើយ ក្នុង​នាម​លោក​ជា​មន្ត្រី​ជំនាញ និង​ជា​ថ្នាក់ដឹកនាំខ​ណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​តែ​អនុវត្ត​តាម​គោល​ការ​ច្បាប់ ។ ជាក់ស្តែងរយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២០ ​និង​២១ ​តុលា ​​២០១៥ លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច រូ​ម​និង​មន្ត្រី​ជំនាញ​ជលផល សរុប​ចំនួន២៥​នាក់ ប្រើប្រាស់​កាណូត​ចំនួន​៦​គ្រឿង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​បរិបូរ​ណ៍ និង​ស្រុក​ជល​គី​រី ដែលជាល​ទ្ឋ​ផល បង្ក្រាបរបាំង​សាច់​អួន និង​ស្បៃ​មុង បាន​២៨​កន្លែង ស្មើនឹង​ប្រវែង២៣៨០​ម៉ែត្រ លប​លូ​សាច់អួន និង​ស្បៃ​មុខ បាន​៣៦​មាត់ បង្គោល៩០០​ដើម លប​ប្រើស​១០០​ចំនួន​៦​ខ្យែ និង​ចាក់​លែង​ត្រី​បាន​៦០គីឡូក្រាម ។

ឧ​បរករ​ណ៏​ល្មើសច្បាប់​ទាំងនោះត្រូវបាន​បំផ្លាញ​ច​ផល​នៅ​នឹង​កន្លែង៕