មុននេះបន្តិច ​សមត្ថកិច្ចប៉ោយប៉ែត​ឃាត់ខ្លួនជនសង្ស័យម្នាក់​​ពាក់ព័ន្ឋជំរិតទារលុយពីពលករ

ខេត្តបន្តាយមានជ័យ ​៖ ជនសង្ស័យម្នាក់បានត្រូវ​សមត្ថកិច្ចក្រុងប៉ោយប៉ែត​ឃាត់ខ្លួនពីបទពាក់ព័ន្ឋនឹង​ការចាប់ជំរិតទារលុយពី​ពលករខ្មែរធ្វើការ​នៅក្នុងប្រទេសថៃ ។ ហេតុការណ៍​ឃាត់ខ្លួននេះបានបង្ក​ឲ្យមានការភ្ញាក់ផ្អើលនៅ​ម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី២២​ តុលា ២០១៥ ​នៅកន្លែងលក់សំបុត្រ​រថយន្តក្បែរស្ថានីយ៍​ប្រេងតូតាល់ ស្ថិតក្នុង​ភូមិបាលិលេយ្យ១ ​សង្កាត់-ក្រុង​ប៉ោយប៉ែត ។

សេចក្តីរាយការណ៍​ជំហានដំបូងពីអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ទៀតថា ​ជនសង្ស័យជាអ្នករត់ម៉ូតូឌុបឈ្មោះ​ ងាន ប៊ុនថាន ​អាយុ៣២ឆ្នាំ ​រស់នៅភូមិ​ក្បាល​ស្ពាន​ សង្កាត់-​ក្រុងប៉ោយប៉ែត ។

ប្រភពបន្តថា ​ជនរងគ្រោះជាពលករខ្មែរពីរនាក់​ ម្នាក់ឈ្មោះតុប ​ភេទប្រុស អាយុ១៩ឆ្នាំ​​ និងម្នាក់ទៀតឈ្មោះ​ ហ៊ីម សុធា​ ភេទស្រី អាយុ៣៣ឆា្នំ ​ទំាងពីរនាក់រស់នៅក្នុង​ភូមិ-ឃុំបឹងក្រួស​ ស្រុកកំចាយមា​ ខេត្តព្រៃវែង ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ។