ព្រះមហាក្សត្រកម្ពុជា​នឹងយាងនិវត្តន៍ពីវៀតណាម​នៅ​ពេលបន្តិចទៀតនេះ

រាជធានីភ្នំពេញ ៖ ​ព្រះករុណា ព្រះបាទ ​សម្តេចព្រះបរមនាថ​ នរោត្តមសីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​នឹងយាងនិវត្តន៍មក​ពីបំពេញព្រះរាជទស្សនកិច្ច​លំហែព្រះកាយ​នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ​នៅម៉ោងប្រមាណ១១ថ្ងៃ​ត្រង់ថ្ងៃទី២២ ​តុលា ២០១៥ ។

តាមគម្រោងយាង​និងអញ្ជើញទៅទទួល​ព្រះរាជដំណើរយាងនិវត្តន៍​របស់ព្រះមហាក្សត្រកម្ពុជាដល់​ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញរួមមាន៖​ សម្តេចសេនាវិបុល ​សាយ ឈុំ ប្រធានព្រឹទ្ឋសភា​ សម្តេច​អគ្គមហាពញាចក្រី​ ហេង សំរិន ​ប្រធានរដ្ឋសភា ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​សមាជិកសមាជិកាព្រឹទ្ឋសភា​ រដ្ឋសភា រាជរដ្ឋាភិបាល​ និង​ព្រះរាជវង្សានុវង្សជា​ច្រើនអង្គនិងរូបទៀត ៕