​លោក កឹម សុខា ៖ កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ជាមរតកដ៍មហាសាល

រាជធានីភ្នំពេញ ​៖ ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម ​(Fecebook)​ Page ផ្លូវការរបស់​លោកបង្ហោះ​​នាព្រឹកថ្ងៃទី២២​ តុលានេះ​មានខ្លឹមសារទំាងស្រុងថា​ "កិច្ចព្រមព្រៀងស្តីពី ​“ដំណោះស្រាយនយោបាយរួមមួយ​នៃជំលោះកម្ពុជា” ​ដែលយើងហៅថា “កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​ ២៣ តុលា​ ១៩៩១” ទទួលបានការគាំទ្រទាំងស្រុង ​ពីក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

កិច្ចព្រមព្រៀងនេះ​ ធានាអំពី​ “អធិបតេយ្យភាព​ ឯករាជ្យភាព​ បូរណភាព​ និងភាពមិនអាចរំលោភ​បាននៃដែនដី ​អព្យាក្រឹតភាព ​ឯកភាពជាតិកម្ពុជា” និង “ការធានាការ​​បោះឆ្នោតដោយសេរី​ និងយុត្ដិធម៌”។

កិច្ចព្រមព្រៀងនេះជា ​មរតកដ៏មហាសាល​ ដែលអ្នកស្នេហាជាតិ​កម្ពុជាគ្រប់ភាគីបាន​ពលីបូជាជីវិត​ កម្លាំងកាយ​ កម្លាំងចិត្ត ​ដើម្បីឯករាជ្យភាព ​និង​ឯកភាពជាតិកម្ពុជា ដែលមាន​ការចូលរួមគាំទ្រ​ពីអន្តរជាតិ។

កិច្ចព្រមព្រៀងនេះ​ នៅតែមាន​តម្លៃជានិច្ច!"