នាយករដ្ឋមន្ត្រីអំពាវនាវ​ពលរដ្ឋ​ឲ្យ​បង់ពន្ធ​ផ្លូវ មុនពេល​រដ្ឋ​ឈប់​យកពន្ធ​នៅ​ឆ្នាំក្រោយ

ពី​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន (ជ្រោយចង្វារ​ទី២) នៅ​ថ្ងៃទី២២ តុលា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ម៉ូតូ​ ​​នៅ​ឆ្នាំ ​​២០១៥​​​​​នេះ មុនពេល​​​​រដ្ឋ​​​ឈប់​ប្រមូល​ពន្ធ​ផ្លូវ​ចាប់ពី​ឆ្នាំ ​​​២០១៦ ខាងមុខ។

សំឡេង​លោក ហ៊ុន សែន៖

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី២១ខែតុលា ឆ្នាំ២០១៥ រដ្ឋាភិបាល​បាន​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តីពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦ លុបចោល​ការយកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ចំនួន រួមមាន ទោចក្រយានយន្ត ត្រីចក្រយានយន្ត ជលយាន​យន្ត​ធុន​តូច​ ​​​​​​​​​​​​​​​ត្រាក់ទ័រ ​និង​គ្រឿងយន្ត​ប្រហាក់ប្រហែល ​ដើម្បី​​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម​ ពិសេសគឺ ​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ដែលមាន​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ និង​មាន​ចំណូល​ទាប។

បើតាម​សេចក្តីព្រាងច្បាប់​រដ្ឋ​នឹង​បាត់បង់​ចំណូល​ចំនួន ៥៨០២លាន​រៀល ស្មើនឹង​ជាង ១លាន៤សែន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយសារ​ការលុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​ខាងលើ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?