បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ


បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ

ក្លិប​បឹងកេត​អង្គរ​និង​ភ្នំពេញ​ក្រោន បាន​ស្នើ​ដល់​អ្នក​គាំទ្រ​រៀងៗ​​ខ្លួន​ទាំង​អស់​ឱ្យ​ទទួល​ស្គាល់​លទ្ធផល​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​ទី​២២​វគ្គ​សន្សំ​ពិន្ទុ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះសម្រាប់​លីក​បាល់ទាត់​កម្ពុជា​ ដោយ​មិន​ចង់​ឱ្យ​មាន​រឿង​ហេតុ​មិន​ល្អ​ណាមួយ​កើត​ឡើង​នោះ​ទេ។

 

បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ

 រូបតំណាង​អ្នក​គាំទ្រ

 

ក្លិប​ធំ​ទាំង​ពីរ​ខាង​លើ​សុទ្ធ​សឹង​តែ​មាន​អ្នក​គាំទ្រ​ច្រើន ហើយ​គេ​រំពឹង​ថា​ការ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​១​ដើម្បី​បាន​ទៅ​លេង​នៅ​ពាន​រង្វាន់ Toyota Mekong Cup ​Championship នៅ​រសៀល​នេះ​នឹង​មាន​អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។ ដោយ​ហេតុ​តែ​អ្នក​គាំទ្រ​ទាំង​សង​ខាង ពុះកញ្ជ្រោល​រៀង​ៗ​ខ្លួន ​អ្នក​តំណាង​ក្លិប​ទាំង​ពីរ​ខាង​លើ​បាន​ចេញ​សេចក្ដី​ប្រកាស​សុំ​ឱ្យ​ពួកគេ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​ប្រកួត ដោយ​ទោះ​ចាញ់​ឬ​ឈ្នះ​ក៏​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ។

 

គណ:កម្មការ​រៀប​ចំ​ការ​ប្រកួត​របស់​បឹង​កេត ​បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ផ្លូវការ​កាល​ពី​ម្សិលមិញ​នេះ​ថា ក្លិប​សូម​សំណូមពរ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ ប្រកាន់​ភ្ជាប់​នៅ​សីលធម៌ ពាក្យ​សំដី អាកប្បកិរិយា កាយវិការ អោយ​បាន​សមរម្យ អំឡុង​ពេល​ប្រកួត ទោះ​បីជា​លទ្ធផល ឬ កាលៈទេសៈ នៃ​ការ​ប្រកួត​យ៉ាង​ណា​ក៏​ដោយ ដើម្បី​បង្ហាញ​ដល់​មហាជន​អោយ​បាន​ឃើញ​ថា​ យើង​ជា​ក្រុម​អ្នកគាំទ្រ​របស់​ក្លិប​បឹងកេត​អង្គរ​ដ៏​គំរូ។

 

ចំណែក​ឯ​ខាង​ក្រោន​វិញ លោក លីហៀង ​អគ្គលេខាធិការ​ក្លិប​បាន​និយាយ​ដែរ​ថា​ការ​ប្រកួត​ជាមួយ​បឹង​កេត​ជា​ប្រកួត​តឹងតែង​បំផុត ហើយ​ក៏​ជា​ការ​ប្រកួត​រំភើប​មួយ​ដែរ។ ដូច្នេះ ក្លិប​សូម​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ទទួល​ស្គាល់​លទ្ធផល មិន​ត្រូវ​បង្ក​ជា​រឿង​អ្វី​កើត​ឡើង​ទេ។ កីឡា​នាំ​មក​នូវ​ការ​សាមគ្គី​គ្នា ​នាំ​មក​នូវ​សុខភាព មិនមែន​នាំ​មក​នូវ​ការ​ឈ្លោះ​ប្រកែក​គ្នា​អំឡុង​ពេល​ប្រកួត ឬ​អ្នក​គាំទ្រ​ឈ្លោះ​ជាមួយ​អ្នក​គាំទ្រ​ឡើយ។

 

ការ​ប្រកួត​ធំ​ខាង​លើ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ស្មៅ​ធម្មជាតិ​កង​យោធពល​ខេមរភូមិន្ទ​(ស្តាត​ចាស់) ​ដោយ​សំបុត្រ​ចូល​ទស្សនា​មាន​២​ប្រភេទ​គឺ​តំបន់ A ​តម្លៃ​៥​ពាន់​រៀល និង​តំបន់​B ​មាន​តម្លៃ​៣​ពាន់​រៀល៕

 

ខាង​ក្រោម​នេះ​ជា​សកម្មភាព​អ្នក​គាំទ្រ​ក្លិប​ទាំង​ពីរកាល​ប្រកួត​ជើង​ទី​១

 

បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ

 

បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ

 

បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ

 

បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ

 

បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ

 

បឹង​កេត​និង​ក្រោន ផ្ដាំ​ដល់​អ្នក​គាំទ្រ​រៀង​ខ្លួន​ទទួល​ស្គាល់​លទ្ធផល កុំ​បង្ក​ជម្លោះ

 

អត្ថបទ៖ មុន្នី រម្យ