បុរស​ម្នាក់​រត់​ចូល​ទីលាន​​ បាន​ឱប​ CR7 ដូច​បំណង​ មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ

បុរស​ម្នាក់​រត់​ចូល​ទីលាន​​ បាន​ឱប​ CR7 ដូច​បំណង​ មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ

​​ក្នុង​ការ​ប្រកួត​ UEFA Champions League ដែល​ PSG ស្មើ​ ០-០ ទល់​នឹង​ Real Madrid យប់​​មិញ​នេះ មាន​បុរស​ម្នាក់​បាន​រត់​ចូល​ទីលាន ​ដើម្បី​ទៅ​ឱប​ Cristiano Ronaldo ​អំឡុង​ពេល​កំពុង​ប្រកួត នៅ​ចុង​ម៉ោង ហើយ​បុរស​​រូប​នោះ​ ​ក៏​​បាន​សម្រេច​ដូច​បំណង មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ​វិញ។

 

បុរស​ម្នាក់​រត់​ចូល​ទីលាន​​ បាន​ឱប​ CR7 ដូច​បំណង​ មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ

 

បុរស​ម្នាក់​រត់​ចូល​ទីលាន​​ បាន​ឱប​ CR7 ដូច​បំណង​ មុន​ត្រូវ​សន្តិសុខ​ចាប់​ចេញ

 

​បុរស​ម្នាក់ មាន​វ័យ​ប្រហែល​​ខ្ទង់​២០​ឆ្នាំ បាន​រត់​ចូល​លើ​ទីលាន​ នៃ​កីឡដ្ឋាន​ Parc de Princes ​សំដៅ​ទៅ​រក​​ Ronaldo ដែល​កំពុង​​លេង​​នៅ​នាទី​៩០​ ហើយ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ក៏​បាន​អនុញ្ញាត​​ឲ្យ​​​អ្នកគាំទ្រ​របស់​ខ្លួន​ឱប​ មុន​នឹង​រូប​គេ ត្រូវ​បាន​សន្តិសុខ ដែល​យាម​ល្បាត​ក្នុង​កីឡដ្ឋាន​នោះ ចាប់​ចេញ​ពី​ទីលាន​វិញ។ ហេតុការណ៍​នេះ ក៏បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​ភ្ញាក់​ផ្អើល និង​ទះ​ដៃ​អបអរសាទរ​​យ៉ាង​ច្រើន​ឲ្យ​ផង​ដែរ៕

 

​​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

“Somebody wants to have a hug with @Cristiano.” Pitch invader gets a little bit too close to the @realmadrid star. https://t.co/wxlehbJOHH

— BT Sport Football (@btsportfootball) October 21, 2015

-ចុចអាន៖ Real ​ស៊ុត​មិន​ចូល​នៅ​ UCL ​លើក​ដំបូង​ ក្រោយ​ស្មើ​ PSG

-ចុចអាន៖ ស្ថិតិ​បង្ហាញ​ថា​ Ronaldo ហ្វ្រីឃីត កាន់​តែ​អន់​មែន​ទែន!

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoals