កម្លាំង អ ហ បញ្ជូនជនសង្ស័យ ជួញដូរនិងប្រើប្រាស់ គ្រឿងញៀន ៤នាក់ ទៅតុលាការ

បន្ទាយមានជ័យ ៖ កម្លាំង អ ហ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ បានបញ្ជូនជនសង្ស័យ ជួញដូរនិងប្រើប្រាស់ គ្រឿងញៀន ៤នាក់ ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។

គួរបញ្ជាក់ថា នៅវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ កម្លាំង អ.ហ ក្រុងប៉ោយប៉ែត បានទទួល ព័ត៌មានពី ប្រជាពលរដ្ឋថា មានយុវជនចំនួន៤នាក់កំពុងជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅចំណុច ភូមិ ចាន់គិរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទមេបញ្ជាការកងអ.ហ ខេត្តបន្ទាយមានជ័យ បានប្រាប់តាមរយះ ទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថាជនសង្ស័យទាំង៤នាក់នោះមាន ឈ្មោះ១/សូរ សម្បត្តិ អាយុ២៤ ឆ្នាំ ជួញដូរគ្រឿងញៀន ២/ឈ្មោះ អែម ខ្នាន ប្រុស អាយុ ២៥ឆ្នាំ ជួញដូរគ្រឿងញៀន ៣/ឈ្មោះ ឈឺន ឃីយូ ប្រុស អាយុ១៩ឆ្នាំ ជួញដូរគ្រឿងញៀន ៤/ឈ្មោះ ចាន់ បូរី ប្រុស អាយុ ២១ឆ្នាំជាអ្នកប្រើប្រាស់ អ្នកទាំ៤នាក់នេះរស់នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះសូរ សម្បត្តិ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់គ្រឿងញៀន ប្រភេទខេទឹកកកពិតប្រាកដម៉ែនដោយខ្លួនបានទិញពីឈ្មោះ សីហា យកមកវិចខ្ចប់លក់ចែកចាយបន្ត ពេលអស់ខ្លួនបានទៅទិញពីឈ្មោះ សី ហា បន្តទៀតរួចយកទៅលក់បន្តថែម ពីលើនេះទៀត ៕

កម្លាំង អ ហ បញ្ជូនជនសង្ស័យ ជួញដូរនិងប្រើប្រាស់ គ្រឿងញៀន ៤នាក់ ទៅតុលាការ