អូ! ចឹង​តើ ទើប​បុរស​មិន​ទាន់​ឆាប់​រៀបការ ទុក​ស្រី​ស្អាត​ខក​ចិត្ត​ទទេ

អូ! ចឹង​តើ ទើប​បុរស​មិន​ទាន់​ឆាប់​រៀបការ ទុក​ស្រី​ស្អាត​ខក​ចិត្ត​ទទេ

បុរស​សម័យ​អ៊ីនធឺណែត ទោះ​ជា​មាន​សង្សារ​ស្រលាញ់​គ្នា​រាប់​ឆ្នាំ​ហើយ​ក្ដី ខ្លះ​មិន​ទាន់​ឆាប់​រៀប​ការ​ភ្លាម​ៗ​ទេ ហើយ​ខ្លះ​ទៀត ក៏​មិន​សូវ​នឹក​នា​ចង់​បាន​ប្រពន្ធ​កូន​អី​ដែរ​ សុខ​ចិត្ត​ធ្វើ​ខ្លួន​ជា​កំលោះ​ចាស់។

 

តើ​មាន​អាថ៌កំបាំង​អី​ពី​ក្រោយ​ទេ​ដឹង ទើប​បុរស​រូប​រាង​សង្ហារ​ទាំង​នោះ​មិន​ទាន់​ចង់​ឆាប់​រៀប​ការ ទុក​ឲ្យ​នារី​ស្អាត​ៗ​ខក​ចិត្ត​រង់​ចាំ​យូរ​ទទេ​អីចឹង? ឬ​មួយ​ពួក​គេ​ជា​ចេក?​

 

អូ! ចឹង​តើ ទើប​បុរស​មិន​ទាន់​ឆាប់​រៀបការ ទុក​ស្រី​ស្អាត​ខក​ចិត្ត​ទទេ

រូបតំណាង

 
ទាក់​ទិន​រឿង​នេះ កំលោះ សោម ចាន់​ណា អាយុ​ ២៥​ ឆ្នាំ បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន Wing បាន​ប្រាប់​ថា មនុស្ស​ប្រុស​តាម​ពិត​ពេល​ចាប់​ចិត្ត​នារី​ណា​ម្នាក់ ក្នុង​ចិត្ត​ក៏​គិត​ថា​ ចង់​រៀប​ការ​ឆាប់​ៗ​ដែរ តែ​បញ្ហា​ត្រង់​អត់​លុយ​ចូល​ស្ដី​ដណ្ដឹង​កូន​គេ​តែ​ម្ដង មិន​មែន​មក​ពី​ចេក​អី​ទេ គឺ​ចេះ​ស្រលាញ់​ស្រី​ដូច​តែ​គេ​ដែរ​ហ្នឹង។

 

លោក និយាយ​ផង​សើច​ផង​ថា ៖ “អ្នក​ណា​ទៅ​ចង់​នៅ​លីវ​យូរ ចង់​បាន​ប្រពន្ធ​កូន​ដូច​តែ​គេ​ដែរ​ហ្នឹង តែ​ធ្វើ​ម៉េច បើ​យើង​អត់​លុយ។ សព្វ​ថ្ងៃ​ដឹង​លឺ​ស្រាប់​ហើយ​ បើ​ចង់​ដណ្ដឹង​កូន​គេ​ទាល់​តែ​មាន ​៥ ​ពាន់​ដុល្លារ​អី​ដែរ ព្រោះ​បណ្ណាការ​កូន​ស្រី​គេ​ថ្លៃ​ៗ​ណាស់។ ដល់​តែ​យើង​នេះ ប្រាក់​ខែ​ចាយ​សល់​ថ្ងៃ​សឹង​គ្រប់​ពេល ដល់​ចឹង​ចេះ​តែ​ហី​ៗ អត់​រហូត​ដូច​ឥលូវ​ចឹង​ទៅ”។

 

ងាក​មក​លោក ទារ សាយ័ន្ត អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​ថា​ រឿង​រៀប​ការ​មិន​មែន​ថា​បុរស​មិន​ចង់​គិត​គូ​នោះ​ទេ តែ​ពេល​ខ្លះ​មក​ពី​មិន​ទាន់​រក​បាន​នារី​ណា​ម្នាក់​ដែល​អាច​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​បាន។

 

លោក បន្ត​ថា ​អាពាហ៍ពិពាហ៍​ក្នុង​មួយ​ជីវិត​មនុស្ស​រៀប​បាន​តែ​ម្ដង​ទេ រើស​ខុស​ម្ដង​គឺ​ខុស​រហូត បើ​ទោះ​ជា​ប្រុស​មែន តែ​ក៏​មិន​អាច​ចេះ​តែ​រៀប​ការ​ជា​មួយ​នា​រី​ណា​ងាយ​ៗ​បាន​ឡើយ។

 

 

អូ! ចឹង​តើ ទើប​បុរស​មិន​ទាន់​ឆាប់​រៀបការ ទុក​ស្រី​ស្អាត​ខក​ចិត្ត​ទទេ

រូបតំណាង

 

 

ចំណែក បុរស​រាង​ស្ដើង​ខ្ពស់​ស្រ​លះ ដែល​គ្រប់​គ្នា​តែង​ហៅ​ថា ចិត្រា ទម្លាយ​ថា ជួន​កាល​បុរស​យល់​ថា ​​រៀប​ការ​ធ្វើ​ឲ្យ​គេ​បាត់​សេរីភាព។ ចិត្រា​ថា ៖ “កាល​នៅ​កំលោះ​ចង់​ដើរ​ហើរ​ដល់​ណា ក៏​មិន​បារម្ភ ហើយ​លុយ​រក​បាន​ គឺ​ទុក​ចាយ​ខ្លួន​ឯង។ តែ​ពេល​មាន​ប្រពន្ធ​គ្រប់​យ៉ាង​ផ្លាស់​ប្ដូរ​ទាំង​អស់ ដូច​ជាប់​ច្រវាក់​ចឹង”។

 
ចំពោះ បញ្ញា មក​ពី​ក្រុង​តា​ខ្មៅ មាន​សង្សារ​ទាក់​ទង​គ្នា​ជិត​៥​ឆ្នាំ​តែ​ក៏​នៅ​មិន​ទាន់​រៀប​ការ ប្រាប់​ថា ថ្វី​ត្បិត​លោក​រក​ឃើញ​នា​រី​ក្នុង​ចិត្ត​ និង​ សេព​គប់​គ្នា​យូរ​មក​ហើយ​ក្ដី តែ​លោក​មិន​ទាន់​ចង់​រៀប​ការ​ភ្លាម​ៗ​ទេ ចាំ​អាយុ​ច្រើន​ជាង​នេះ​បន្តិច​ទើប​គិត​គូ។

 
លោក​បាន​បង្ហើប​ពី​មូល​ហេតុ​ថា ព្រោះ​ចង់​ស្វែង​យល់​និង​មើល​ចិត្ត​គ្នា​កាន់​តែ​ច្បាស់​។ ម្យ៉ាង អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​រូប​នេះ​ថា ខ្លួន​ទើប​មាន​អាយុ​២៨​ឆ្នាំ​ដែរ​ គឺ​ក្មេង​នៅ​ឡើយ​សម្រាប់​បង្កើត​គ្រួសារ ​ចាំ​អាយុ​៣០​ប្លាយ​អី​បាន​រៀប​ការ​ល្អ​ជាង ព្រោះ​ប្រាក់​កាស​ក៏​នឹង​ធឹង​មាន​លុយ​ការ​ខ្លួន​ឯង មិន​ពឹង​ឪពុកម្ដាយ រី​ឯ​ចិត្ត​គំនិត​ក៏​ចាស់​ទុំ​ទៀត។

 

សម្រាប់​សុភាព​បុរស​ដទៃ​ទៀត គិត​ថា​នឹង​រៀប​ការ​នៅ​អាយុ​ប៉ុន្មាន​ដែរ? ចុះ​សម្រាប់​នារី​វិញ អាច​ចាំ​បាន​អត់ បើ​បុរស​ថា ទាល់​តែ ​៣០​ប្លាយ​ជាង​អី​ចឹង?

 

 

សូមអាន ៖   ស្រីៗ​​​យល់​បែប​ណា​ដែរ ពេល​ឃើញ​មិត្ត​ប្រុស និង​ ស្វាមី​​ដាក់​​​​ស្រោម​តាម​ខ្លួន?

 

 

អត្ថបទ៖ លឹម សុ​នា