​ប្ដី​ប្រពន្ធ​មហាសេដ្ឋី​លែង​លះ​គ្នា ចែក​​ទ្រព្យ​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក


​ប្ដី​ប្រពន្ធ​មហាសេដ្ឋី​លែង​លះ​គ្នា ចែក​​ទ្រព្យ​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក

​​មហាសេដ្ឋី​​​ជនជាតិ​រុស្ស៊ី​​ដ៏​ល្បី លោក Dmitry Rybolovlev និង​អតីត​ភរិយា​​អ្នក​ស្រី Elena បាន​​​​លែង​លះ​គ្នា​​បាន​សម្រេច​ជា​ផ្លូវការ​​​​ម្សិលមិញនេះ ក្រោយ​​មាន​ជម្លោះ​ផ្លូវ​ច្បាប់​ដ៏​ស្មុគស្មាញ​អស់​រយៈ​ពេល​ជាង៨​ឆ្នាំ និង​ភរិយា​ទទួល​បាន​ទ្រព្យ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ចំនួន ៤,៥​ពាន់​លាន​ដុល្លារ។

 

​ប្ដី​ប្រពន្ធ​មហាសេដ្ឋី​លែង​លះ​គ្នា ចែក​​ទ្រព្យ​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក
 

ក្រោយ​កើត​មាន​ការ​ប្ដឹង​ផ្ដល់​​គ្នា​​ជា​យូរ​ឆ្នាំ តុលាការ​ស្វីស​បាន​បង្គាប់​ឲ្យ​មហាសេដ្ឋី​រូប​នេះ​ប្រគល់​ទ្រព្យ​សម្បត្តិ​របស់​លោកចំនួន​ ៤,៥លាន​ដុល្លារ ឲ្យ​ទៅ​អតីត​ភរិយា ដែល​ចំនួន​នេះ​ គឺ​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ទ្រព្យ​របស់​លោក​ដែល​មាន​​ ៨,៥ពាន់​លាន​ដុល្លារ​។ ចំនួន​ដ៏​ច្រើនបែប​នេះ​​ ធ្វើ​ឲ្យ​គូស្នេហ៍​ទាំង​ពីរ​ជាប់​ឈ្មោះ​ជា​អ្នកទទួល​បាន​ទ្រព្យ​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភព​លោក ក្រោយ​លែង​លះ។ មូលហេតុ​នៃ​ការ​ចែក​ផ្លូវ​ គឺ​ដោយ​សារ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា។​​​

 

​បើ​​យោង​ទៅ​តាម​ទស្សនាវដ្ដី Forbes ​​បាន​ចាត់​លោក Rybolovlev ​ជា​មហា​សេដ្ឋី​មាន​ជាងគេ​បំផុត​នៅ​រុស្ស៊ី​ទី១៤ និង​ទី ១៦៥​ លើ​លោក។ លោក​បាន​ជួប​ ភរិយា​​កាល​នៅ​ជា​សិស្ស​សាលា​ក្បែរ​ជួរភ្នំ Ural កាលពី​ជិត​ ៣០​ឆ្នាំមុន និង​បាន​រៀបការ​ជាមួយគ្នា​ ២៣ឆ្នាំ​ហើយ ដោយ​ពេល​នេះ​អ្នក​ទាំង​ពីរ​អាយុ ៤៨ឆ្នាំ​។ ទ្រព្យសម្បត្តិ​​មួយ​ភាគ​ធំ របស់​មហាសេដ្ឋី​រូប​នេះ​បាន​មកពី​ការ​លក់​ភាគ​ហ៊ុន​ជំនួញ​ផលិត​ និង​នាំ​ចេញ​ជី Uralkali ក្នុង​ប្រទេស​រុស្ស៊ី​ដែល​មាន​ទឹក​ប្រាក់ ៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ ២០១០៕

 

ចុចអាន៖ ចំនួន​មហា​សេដ្ឋី​ចិន វ៉ា​ដាច់​អាមេរិក​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Forbes