ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

ក្រសួង​វប្បធម៌​​​​​ និង​វិចិត្រ​សិល្បៈ និង​ក្រសួងពាណិជ្ជកម្ម គ្រោង​រៀប​ចំ​ការ​ប្រគំតន្ត្រី​លក់​សំបុត្រ​មួយ ដើម្បី​ស្វែង​ប្រាក់​ជួយ​​​ដល់​គ្រួសារ​អធិរាជ​សម្លេង​មាស ​ស៊ីន ស៊ី​សាមុត និង​អង្គភាព ក៏​ដូច​ជា​បុគ្គល​ដែល​ត្រូវ​ការ​ជំនួយ​ដទៃ​ទៀត។

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ការ​ប្រគំតន្ត្រី​នេះ គ្រោង​ធ្វើ​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅ​សាល​មហោស្រព​កោះពេជ្រ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន​​​កាល​ពីរសៀល​​ម្សិល​មិញ។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​ បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ពិសេស​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ  និង​មាន​ការ​ចូល​រួម​គាំទ្រ​ដោយ​​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។

 

ការ​ប្រគំ​តន្ត្រី​នេះ​ ក្រៅ​ពី​ការ​រៃអង្គាស​ថវិកា​ឧបត្ថម្ភ ជួយ​ដល់​ភរិយា​របស់ លោក ស៊ីន ស៊ីសាមុត​ និង​ក្រុម​គ្រួសារ ក៏​មាន​គោល​បំណង​ជួយ​ គាំទ្រ​ដល់​មូលនិធិ​ ស៊ីន ស៊ីសាមុត ជួយ​ដល់​​តន្ត្រីករ​ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ព្រម​ទាំង​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផង​ដែរ។

 

ប្រធាន​បទ​នៃ​ការ​​ប្រគំតន្ត្រី​នេះ​មាន​ឈ្មោះ​ថា ៖“​ពេលវេលា​ដែល​ត្រូវ​តបស្នង​- វិភាគ​ទាន​ចំពោះ​អធិរាជ​សម្លេង​មាស ស៊ីនស៊ីសាមុត” ដោយ​នៅ​ក្នុង​នោះ​មាន​ការ​ចូល​រួម​សម្តែង​ដោយ​សិល្បករ​សិល្ប​ការិនី​​ប្រមាណជាង១៧រូប​ដែល​​ជា​អ្នក​ចំរៀង តន្ត្រីករ​ជំនាន់​ដើម និង​បច្ចុប្បន្ន ។ ក្រៅ​ពី​នោះ​មាន​ ស៊ីន សេដ្ឋកុល ចៅ​ប្រុស​របស់លោកស៊ីន ស៊ីសាមុត សមាជិកក្រុមតន្ត្រីដ្រាក្កា លោកស្រី ឌី សាវ៉េត លោកតា គង់ ណៃ លោក​ស្រីហ៊ឹម ស៊ីវន អៀង ស៊ីធុល ម៉េង កែវពេជ្ជតា សុះ ម៉ាច អ៊ុក ណារីម ឯក ស៊ីដេ ឆោម ឆពុំ គឹម សុគន្ធា​ នាយ ប្លាកទីន កញ្ញា ឡូរ៉ា ម៉ម និង​លោក រ័ត្ន មករា។

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ឯកឧត្ដម ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ប្រគំតន្ត្រី​រៃអង្គាស​ថវិកា​​នេះ រៀប​ចំ​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ មាន​ឱកាស​បាន​សម្តែង​នូវ​ទឹក​ចិត្ត ការ​គោរព​ និង​កោត​សរសើរ​ចំពោះ​ក្រុម​គ្រួសារ​អធិរាជ​សម្លេង​មាស ស៊ីន ស៊ីសាមុត​ ដោយ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​គាត់ និង​អង្គការ សម្បរសធម៌ ដែល​ស័ក្ដិ​សម​ទទួល​បាន​នូវ​ការ​យកចិត្ត​ទុក​ដាក់​ពី​យើង​ទាំងអស់​គ្នា។ ជា​មួយ​គ្នា​នោះ ព្រឹត្តិការណ៍​នេះ​​ក៏​​មានការ​តាំង​បង្ហាញ​ផង​ដែរ​នូវ​ក្រប​អាល់ប៊ុម និង​ថាស​ចំរៀង​ពី​សម័យ​មុន ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​សាស្ត្រស៊ីជម្រៅមួយ នៅ​ក្នុង​យុគសម័យ​មាស​​។

 

សំបុត្រ​ចូល​ទស្សនា​កម្មវិធី​នេះ​មាន​លក់ជូនសាធារណ​ជនក្នុងប្រភេទតម្លៃ២០.០០០រៀល (៥ដុល្លារ​សហរដ្ឋអាមេរិក) ៤០.០០០រៀល (១០ដុល្លារសហរដ្ឋអាមេរិក) និង៦០.០០០រៀល (១៥ដុល្លារសហរដ្ឋអាមេរិក) នៅ​តាម Smart Shops របស់​ក្រុមហ៊ុន Smart ទាំងអស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

 

ទេស​រដ្ឋមន្ត្រី​ខាង​លើ​រំពឹង​ថា ព្រឹត្តិការណ៍​ប្រគំតន្ត្រី​រៃអង្គាស​ថវិកា​​ដែល​រៀបចំ​ដោយ ក្រសួង​វប្បធម៌​​​​​ និង​វិចិត្រ​សិល្បៈ រួម​ជាមួយ​​ក្រសួងពាណិជ្ជកម្ម​នេះ នឹង​ទទួល​បាន​គាំទ្រ​ច្រើន​ពី​ក្រុមហ៊ុន​ក៏​នានា ក៏​ដូច​ជា​សប្បុរសជន​ជា​ច្រើន​ទៀត​ជាក់​ជា​មិន​ខាន។   ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែង​​ជា​ចុង​ក្រោយ​ថា ប្រសិន​បើ​ប្រជាជន​ខ្មែរ​ទាំង​អស់​ចង់​តប​ស្នង​សង​គុណ​ដល់​អធិរាជ​សម្លេង​មាស ស៊ីន ស៊ីសាមុត សូម​ចូល​រួម​ព្រឹត្តិការណ៍​​​​នេះ​ទាំង​អស់​ គ្នា៕

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

ក្រសួង២​ប្រកាស​​រៀប​ចំ​​ប្រគំ​តន្ត្រី​ជួយ​គ្រួសារ​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ីសាមុត​

 

អត្ថបទ៖ ខុត សីហា