​ទទួល​ទាន ​អាហារ ​ឱ្យ​សមស្រប ​ដើម្បី​រាង​ស្ល៊ីម​

​​ការ​សម្រក​ទម្ងន់​ គឺ​ទាក់​ទិន​ទៅ​នឹង​ការ​វិវឌ្ឍន៍​ទម្លាប់​ទទូលទា​ន​អាហារ​ល្អ ​ចំពោះ​សុខភាព​។ ​ខាង​ក្រោម​នេះ ​គឺ​ជា​គន្លឹះ​ មួយចំ​នួន​ ជួយ​ឱ្យ​អ្នក​ទទួលទា​ន​អាហារ​ដ៏សម​ស្រប​ ដើម្បី​ឱ្យមា​ន​រាង​ស្ល៊ីម​ ៖​ 
​ទទួល​ទាន ​អាហារ ​ឱ្យ​សមស្រប ​ដើម្បី​រាង​ស្ល៊ីម​
​កុំ​អាក់​ខាន​ការ​ទទួល​ទានអា​ហារ​ ៖​ ចូរ​ទទួលទា​ន​អាហារ​យ៉ាង​តិច​ បី​ដង​ ឬ​៤ដង​ ក្នុង​កម្រិត​តិច​ឱ្យ​ត្រូវ​ពេល​ ជា​រៀង​រាល់​ថ្ងៃ។​ អាហារ​អ្នក​ទទូល​ទាន​គួរ​រួមប​ញ្ចូល ​នូវ​ប្រភេទ​អាហារ​មួយ​​ចំនួន​​ដូច​​ជា​ ​ធញ្ញ​​ជាតិ​​ ប្រភេទ​​អាហារ​​សម្បូរ​​សារ​ធាតុ​​ប្រូតេ​អ៊ីន​​ បន្លែ​​ និង​​ផ្លែឈើ។​ ​អ្នក​ជំនាញ​របបអាហារ​បានថ្លែងថា​ ប្រសិន​បើ​អ្នក​អាក​ខាន​មិន​ទទួល​ទាន​អាហារ​វា​មិន​ត្រឹម​តែធ្វើ​​ឱ្យ​កម្រិត​បំប្លែងអា​ហារ​ទៅ​ជា​ថាមពល​ធ្លាក់​ចុះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំងធ្វើឱ្យអ្នក​ទទួល​ទាន​អាហារ​​បាន​​ច្រើន​ នៅ​ពេលប​ន្ទាប់​ទៀ​ត​ផង​។​ ​ត្រូវ​ឱ្យ​មាន​តុល្យភាព​ ចំពោះ​ការ​ទទួល​ទានអា​ហារ​៖ ​វា​ជាប្រ​ការ​ដ៏​ឆ្លាត​វៃ ​ក្នុង​ការ​ជ្រើស​រើស​ការ​ទទួល​ទាន​លាយ​បញ្ចូល​​គ្នា ​​នូវ​បន្លែ ​សារ​ធាតុប្រូ​តេអ៊ីន​ ធញ្ញ​ជាតិ ​សារ​ធាតុ​រ៉ែ ​ផ្លែឈើ ​និង​ត្រី ​ដែល​ស​ម្បូរ​ដោយ​អាស៊ីដ​ធាត់​ Omega3 ​មាន​ប្រសិទ្ធ​ភាព​ជួយ​ការពារ​ ជំងឺបេះដូង។​​ ​ចូរ​កុំទ​ទួលទា​ន​ឱ្យ​ច្រើន​ហួស​ប្រមាណ​៖​ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ​ការ​ចាប់​ផ្ដើម​ដ៏​ងាយ​ស្រួល ​ក្នុង​ការ​ទទួល​ទាន​​អាហារ​ដ៏សមស្រប​ គឺ​ការ​អនុវត្ដន៍​ការ​គ្រប់​គ្រង​បរិមាណ​អាហារ។​ ​ការ​ប្រើ​ចាន​អាហារ​តូច​ គឺ​ជា​ប្រការ​ដ៏ឆ្លាតវៃ​ នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ទទួល​ទាន​អាហារ​ច្រើន​ហួស​ប្រមាណ។​ ​ទទួល​ទាន​អាហារ​សម្រន់​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ៖​ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយលើ​កឡើ​​ងថា​ ​ទទួល​ទាន​អាហារ​សម្រន់​ដូច​ជា ​ដំឡូង​បារាំង​ចៀន ​ឬស្ករសូកូឡា អា​ច​កាត់​បន្ថយ​ចំណង់​ទទូល​ទាន​អាហារ​ច្រើនៗ​។ ​អ្នក​ជំនាញ​ខាង​អាហា​រូបត្ថម្ភ​ផ្ដល់​អនុសាសន៍​ឱ្យ​ទទួល​ទាន​អាហារស​ម្រន់​ដូចជា ​ការ៉ុតស្រស់ ​ឬផ្លែក្រៀម​ នៅ​ពេល​អ្នក​មាន​អារម្មណ៍ច​ង់​ទទួល​ទាន​អាហារ​ក្រៅ​ពេល​។ ​ម្យ៉ាង​ទៀត​ ការ​ទទួល​ទាន​ផ្លែ​ឈើ​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​ផងដែ​រ​៕ ​អត្ថបទ៖ ដេវីដ
​​