ទីបំផុត​ Nike បង្ហាញ​ស្បែក​ជើង​​ដ៏​ទំនើប​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ

ទីបំផុត​ Nike បង្ហាញ​ស្បែក​ជើង​​ដ៏​ទំនើប​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ

ទី​បំផុតក្រុមហ៊ុន​ Nike បានធ្វើការ​បង្ហាញ​ជា​ផ្លូវ​ការ​ពី​ស្បែក​ជើងដ៏​ទំនើប​​របស់​ខ្លួន ​​ដែល​ធ្លាប់​បាន​​ឃើញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ដ៏​ល្បី​មួយ​​របស់​​អាមេរិក​នា​ពេល​កន្លង​មក។

 

ទីបំផុត​ Nike បង្ហាញ​ស្បែក​ជើង​​ដ៏​ទំនើប​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ

 

សេចក្ដី​ប្រកាស​នៅ​លើ​វិបសាយ​របស់​ក្រុមហ៊ុន​ Nike​ បាន​ឲ្យ​ដឹង​ថា​ ស្បែក​ជើង​ Nike Mag នេះ​មាន​បំពាក់​នូវ​ប្រព័ន្ធ​ពិសេស​មួយ​ដែល​អាច​ដឹង​ពី​កាយ​វិការ​របស់​មនុស្ស​បាន។ និយាយ​ឲ្យ​ចំ​ទៅ​ គឺ​​ខ្សែ​ស្បែក​ជើង​នេះ​នឹង​ធ្វើ​ការ​រឹត​បន្តឹង​ដោយ​ខ្លួន​ឯង​នៅ​ពេល​ដែល​មនុស្ស​ស៊ក​ជើង​ទាំង​គូ​របស់​គេ​ចូល​ទៅ​ ហើយ​គេ​ក៏​អាច​ធ្វើ​ការ​កែ​សម្រួល​ដោយ​ដៃ​ផ្ទាល់​បាន​ផង​ដែរ។

 

ទីបំផុត​ Nike បង្ហាញ​ស្បែក​ជើង​​ដ៏​ទំនើប​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ

 

​យោង​តាម​សេចក្ដី​ប្រកាស​ក៏​បាន​បញ្ជាក់​ផង​ថា​ ​បច្ចុប្បន្ន​ស្បែក​ជើង​នេះ​មាន​តែ​មួយ​គូ​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក ហើយ​គេ​នឹង​ធ្វើ​ការ​លក់​ស្បែក​ជើង​នេះ​តាម​រយៈ​ការ​ដាក់​ដេញ​ថ្លៃ។ ចំពោះ​ព័ត៌មាន​លម្អិតពាក់​ព័ន្ធ​នឹង​ការ​ដេញ​ថ្លៃ​​នេះ​ក្រុមហ៊ុន​នឹង​ប្រកាស​​​​នៅ​ឆ្នាំ​ក្រោយ។ ​បន្ថែម​ពី​នេះ​ Nike ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​​​ គេ​នៅ​បន្ត​ធ្វើ​ការ​សាក​ល្បង​លើ​បច្ចេកវិទ្យា​ថ្មី​នេះ​ជា​បន្ត​ទៀត​ ដើម្បី​កែ​សម្រួល​ចំណុច​អវិជ្ជមាន​ ក្នុង​គោល​បំណង​​ពង្រីក​វិសាលភាព​នៃ​ការ​ប្រើ​ប្រាស់​ស្បែក​ជើង​នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ក្នុង​វិស័យ​កីឡា។

 

គួរ​រំលឹក​ផង​ដែរ​ថា​​ក្រុមហ៊ុន​ Nike ធ្លាប់​បាន​បញ្ចេញ​ស្បែក​ជើង​នេះ​កាល​ពី​ឆ្នាំ​២០១១​ម្ដង​រួម​មក​ហើយ​​​ ប៉ុន្តែ​​ពេល​នោះ​វា​អាច​ត្រឹម​តែ​បញ្ចេញ​ភ្លើង​ប៉ុណ្ណោះ​ មិន​មាន​បច្ចេកវិទ្យា​ពិសេស​ដូច​ស្បែក​ជើង​ Nike Mag នេះ​ឡើយ៕​​​​​​​​​​​

 

ចុច​អាន៖ កុំព្យូទ័រ​ MSI ​ស៊េរី​ថ្មី​​ទម្ងន់​ស្រាល​ជាង​មុន តែ​​​​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget, ESPN​​