ក្តារចុច​ឆ្លាតវៃ​កំណែ​ប្រែ ២ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ថ្ងៃ ៣១ តុលា


ក្តារចុច​ឆ្លាតវៃ​កំណែ​ប្រែ ២ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ថ្ងៃ ៣១ តុលា

ក្តារ​ចុច​ឆ្លាត​វៃ​ Khmer Smart Keyboard (Version 2) កំណែ​ប្រែ​ទី ២ នឹង​ត្រូវ​​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា​ខាង​មុខ​នេះ។

 

ក្តារចុច​ឆ្លាតវៃ​កំណែ​ប្រែ ២ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ថ្ងៃ ៣១ តុលា

 

ព្រឹត្តិការណ៍​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ Khmer Smart Keyboard ជា​ផ្លូវ​ការ​នេះ​នឹង​ធ្វើ​នៅ​អគារ Development Innovations នៅ​ផ្លូវ  យោធពលខេមរភូមិន្ទ ២៧១ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ម៉ោង ៦-៩ព្រឹក។ សម្រាប់​អ្នក​ចង់​ចូល​រួម​ព្រឹត្តិការណ៍​នេះ សូម​ចូល​ទៅ​កាន់ Link មួយ​នេះ​ដើម្បី​ចុះ​ឈ្មោះ។

 

ក្ដារ​ចុច​ឆ្លាត​វៃ​ Khmer Smart Keyboard  ត្រូវ​បាន​បង្កើត​ឡើង​​​ដោយ​លោក​គ្រុយ វណ្ណា ដែល​ជា​ស្ថាបនិក​ក្រុម​អ្នក​បង្កើត​កម្មវិធី​​ទូរសព្ទ ALiEN DEV។  ក្ដារ​ចុច​ខ្មែរ​ឆ្លាត​វៃ​​កំណែ​ប្រែ​ទី ១ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​លើ​​ iOS និង Android កាល​ពី​ដើម​ឆ្នាំ ២០១៥ ហើយ​ចំពោះ​កំណែ​ប្រែ​ទី២នេះ នឹង​​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ ៣១តុលា​ខាង​មុខ​។

 

ពិធីប្រកាស​ដាក់​ឲ្យ​ដំណើរការ​​ក្តារចុច​ឆ្លាត​វៃ​ជំនាន់​ថ្មី​ ក៏​នឹង​មាន​ការ​ចូលរួម​​ពី​​ហ្វេន​ក្ដារ​ចុច​ឆ្លាត​វៃ​ និង​ក្រុម​មក​ពី​ Small World និង ​Freelancers និងក្រុម​ហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត៕

 

អត្ថបទ៖ ប៉ែត ផាន់និត