ជនជាតិ​វៀតណាម ចូល​នេសាទ​ខុសច្បាប់ ក្នុង​ទឹកដី​កម្ពុជា ប្រើ​ឧបករណ៍ តម្លៃ​រាប់ម៉ឺន​ដុល្លារ​

​កណ្តាល:  ជនជាតិ​វៀតណាម រាប់សិប​គ្រួសារ បាន​ឆ្លង​ចូលមក​នេសាទ ខុសច្បាប់ ក្នុង​ទឹកដី​កម្ពុជា ដោយ​ប្រើ​ឧបករណ៍ សៃយ៉ឺន​យក្ស ដែលមាន​របាំង​ស្បៃ​មុង រាប់ពាន់​ម៉ែត្រ និង​លប​មុខ​មួយ​ពាន់ ដែល​អ្នកស្រុក​ហៅថា ជា​ឧបករណ៍​ទំនើប​កើត​ថ្មី មានតម្លៃ​រាប់ម៉ឺន​ដុល្លារ ។
​ប្រជាពលរដ្ឋ បាន​និយាយថា មន្ត្រីប៉ូលិស​វរៈ​ការពា​រ​ព្រំដែន និង​មន្ត្រី​ជំនាញ បាន​ឃុបឃិត​គ្នា បើកដៃ​ឲ្យ​កើតមាន​បទល្មើស​នេសាទ ដ៏​ធំ​មួយ​នេះ ។​

​អ្នកនេសាទ​ក្រីក្រ​កម្ពុជា បាន​និយាយថា បទល្មើស​នេសាទ​ដ៏​ធំ​មួយ​នេះ គឺ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព នៅ​ចំណុច​ចុង​ព្រែក​ខ្សឹ​ង និង​បឹង​ខាងជើង ភូមិ​ព្រែក​ស្បូវ ស្ថិតក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ហើយ​មិន​ត្រូវបាន​មន្ត្រី​ជំនាញ ធ្វើការ​បង្ក្រាប​ឡើយ ដែល​បទល្មើស​នេះ បានកើត​មាន តាំងពីដើម​ខែកញ្ញា មក​នោះ ។​

​អ្នកនេសាទ​ដដែល បាន​បញ្ជាក់ថា​៖ "​ក្រុម​អ្នកនេសាទ ជនជាតិ​វៀតណាម ទាំងនោះ បាន​បង់លុយ​ឲ្យ​មន្ត្រី​សហគមន៍​នេសាទ និង​មន្ត្រី​ជំនាញ ដោយ​ប្រើ​ឈ្មោះ ម៉េង និង​ឈ្មោះ ណាក់ ជា​មេខ្យល់ និង​ជា​អ្នកទទួល​លុយ ទើប​អាចធ្វើ​សកម្មភាព ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ យ៉ាង​រលូន​ដូច​ច្នេះ ហើយ​ចំពោះ​អ្នកនេសាទ​វៀតណាម ដោយ​ប្រើ​ឧបករណ៍​សៃយ៉ឺន ប្រភេទ​យក្ស និង​ឧបករណ៍​ទំនើប​កើត​ថ្មី​នោះ គឺ​បង់លុយ​ចំនួន​ប៉ុន្មាន​មិនដឹង​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ដាក់​លប​បង្កង ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បង់លុយ​ចំនួន ៦ លាន​ដុង ក្នុង​មួយ​រដូវ "​។​

​អ្នកនេសាទ​កម្ពុជា​ដដែល បានបញ្ជាក់​បន្ថែមថា បទល្មើស​នេសាទ​នេះ កាលពី​អំឡុង​ដើមខែ​សីហា ត្រូវបាន​ប្រជាពលរដ្ឋ និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល ជលផល​ខេត្តកណ្តាល ចុះបង្ក្រាប​ម្តង​រួចមកហើយ ប៉ុន្តែ​ក្រោយមក ចាប់ពី​ដើមខែ​កញ្ញា ក៏​កើតមាន​ម្តងទៀត រហូតមកដល់​បច្ចុប្បន្ន ហើយ​តាំងពី​កើតមាន បទល្មើស​នេះ​មក ពួកគាត់​នេសាទ មិនបាន​ត្រី​ហូប​ទេ​។ មាន​អ្នកនេសាទ​កម្ពុជា​ក្រីក្រ​ខ្លះ បាន​ងាក​ទៅ​នេសាទ ដោយ​ប្រើ​ឧបករណ៍ សៃយ៉ឺន​ស្បៃ​មុង ខ្នាតតូច ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​ត្រូវបាន​មន្ត្រីជលផល ចុះ​កាត់ចោល​អស់​។ ចំណែក​សៃ​យ៉ឺ​ស្បៃ​មុង និង​ឧបករណ៍​ទំនើប របស់​អ្នកនេសាទ ជនជាតិ​វៀតណាម គឺ​មន្ត្រី​ជំនាញ មិន​ធ្វើការ​បង្ក្រាប​ទេ បណ្តោយ​ឲ្យ​ធ្វើ​សកម្មភាព នេសាទ​រហូតមកដល់​បច្ចុប្បន្ន ។​

​អ្នកនេសាទ​ក្រីក្រ​កម្ពុជា បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ មេត្តា​បង្ក្រាប​បទល្មើស នេសាទ​ដ៏​ធំ​មួយ​នេះ ដើម្បី​ពួកគាត់​នេសាទ​ត្រី រក​ទទួលទាន​ចិញ្ចឹមជីវិត បាន​ផង​៕V/S

ជនជាតិ​វៀតណាម ចូល​នេសាទ​ខុសច្បាប់ ក្នុង​ទឹកដី​កម្ពុជា ប្រើ​ឧបករណ៍ តម្លៃ​រាប់ម៉ឺន​ដុល្លារ​

ជនជាតិ​វៀតណាម ចូល​នេសាទ​ខុសច្បាប់ ក្នុង​ទឹកដី​កម្ពុជា ប្រើ​ឧបករណ៍ តម្លៃ​រាប់ម៉ឺន​ដុល្លារ​

ជនជាតិ​វៀតណាម ចូល​នេសាទ​ខុសច្បាប់ ក្នុង​ទឹកដី​កម្ពុជា ប្រើ​ឧបករណ៍ តម្លៃ​រាប់ម៉ឺន​ដុល្លារ​

ជនជាតិ​វៀតណាម ចូល​នេសាទ​ខុសច្បាប់ ក្នុង​ទឹកដី​កម្ពុជា ប្រើ​ឧបករណ៍ តម្លៃ​រាប់ម៉ឺន​ដុល្លារ​