ជិត ២ ឆ្នាំ ប៉ូលិស ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ចេញពី​កម្ពុជា ជិត ៤​ពាន់​នាក់​

ភ្នំពេញ: ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ជនអន្តោប្រវេសន៍​ខុសច្បាប់ ៣៧២៧ នាក់ (​ស្រី ៦៨៣​នាក់​) មាន ៤៦ សញ្ញា​តិ ក្នុងនោះ ជនជាតិ​វៀតណាម ៣២៨៧​នាក់ (​ស្រី ៦៥១​នាក់​) ត្រូវបាន​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញ​ចេញពី​កម្ពុជា​។​

​នៅក្នុង​ឆ្នាំ​២០១៤ ជនអន្តោប្រវេសន៍​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ប​ណ្តេ​ញ​ចេញពី​កម្ពុជា សរុប ១៣០៧ នាក់ (​ស្រី ២៧៧​នាក់​) មាន ២៤​សញ្ញា​តិ ក្នុងនោះ ជនជាតិ​វៀតណាម ១០៥៩​នាក់ (​ស្រី ២៤៥​នាក់​)​។ ចំណែក​ឆ្នាំ​២០១៥ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតមកដល់​ថ្ងៃទី​៣០ ខែកញ្ញា ជនអន្តោប្រវេសន៍​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ប​ណ្តេ​ញ​ចេញពី​កម្ពុជា សរុប ២៤២០ នាក់ (​ស្រី ៤០៦​នាក់​) មាន ៤៦​សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម ២២២៨​នាក់ (​ស្រី ៤០៦​នាក់​) ។​

​ស្ថិតិ​ជនបទ​បទេស ដែល​បាន​ឃាត់ខ្លួន និង​បាន​បណ្តេញចេញ​ដោយ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតមកដល់ ថ្ងៃ​ទ​៣០ ខែកញ្ញា ឆ្នាំ​២០១៥ សរុប ១៩៦៦ នាក់ (​ស្រី ៣០៤​នាក់​) មាន ៤៦​សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម ១៨០៣​នាក់ (​ស្រី ៣០៧​នាក់​) ។​

​ចំណែក​ស្ថិតិ​ជនបរទេស ដែល​បាន​ឃាត់ខ្លួន បណ្តេញចេញ​តាម​បណ្តា​ខេត្ត រាជធានី តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ គិតពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៥ សរុប ៤៥៤ នាក់ (​ស្រី ១០២​នាក់​) មាន ២​សញ្ញា​តិ ក្នុងនោះ​ជនជាតិ​វៀតណាម ៤២៥​នាក់ (​ស្រី ៩៩​នាក់​)៕​