​បុរស​ម្នាក់​ជា​សន្តិសុខ បាន​ចងក សម្លាប់ខ្លួន នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ: បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន នៅក្នុង​ទីស្នាក់ការ​សន្តិសុខ ក្រុមហ៊ុន GOS បាន​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅក្បែរនោះ នាំគ្នា​ចោមរោម​មើល និង​រាយការណ៍ ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ ដល់​កន្លែងកើតហេតុ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​៣ សង្កា​ត​លេខ​២ ក្រុងព្រះសីហនុ​។​

​តាម​ប្រភពពី​មន្ត្រីនគរបាល សង្កាត់​លេខ​២ បានអោយដឹងថា បុរស​ដែល​ចងក សម្លាប់ខ្លួន​នេះ ឈ្មោះ​ប៉ែន ដា​នី  អាយុ​៤៨​ឆ្នាំ ជា​សន្តិសុខ​ក្រុមហ៊ុន GOS មាន​ស្រុកកំណើត ភូមិ​ធម៌​ពិន័យ ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ   ទីលំនៅ​បណ្តោះអាសន្ន កន្លែងកើតហេតុ​ខាងលើ​។ បុរស​ម្នាក់នេះ ជា​ភ្នាក់ងារ​សន្តិសុខ ហើយ​រស់នៅក្នុង​ស្នាក់ការ តែម្នាក់ឯង​។​

​ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ របស់​ប៉ូលិស និង​លោកគ្រូ​ពេទ្យ បុរស​ម្នាក់នេះ ស្លាប់​ដោយសារតែ​ចងក ពិតប្រាកដ​មែន ណាមួយ គាត់​មាន​ជម្ងឺ​ចាស់​ប្រចាំកាយ  ហើយ​សាកសព​សមត្ថកិច្ច ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​បុរស​ម្នាក់​ជា​សន្តិសុខ បាន​ចងក សម្លាប់ខ្លួន នៅ​ក្រុងព្រះសីហនុ​

​បុរស​ម្នាក់​ជា​សន្តិសុខ បាន​ចងក សម្លាប់ខ្លួន នៅ​ក្រុងព្រះសីហនុ​