​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ទាំង ១០​ក្រុង ស្រុក ខេត្តតាកែវ ប្រជុំ​វាយតម្លៃ​ការតែងតាំង ព្រះ​មេគណ​ខេត្ត​ថ្មី​

តាកែវ: បន្ទាប់ពី​ព្រះ​មេគណ​ខេត្តតាកែវ ចាស់ ព្រះនាម សំ អោម បានទទួល​អនិច្ចកម្ម កាលពីពេល​ថ្មីៗ​នេះ អភិបាល​ខេត្តតាកែវ និង​អភិបាលក្រុង ស្រុក ទាំង​១០ រួម​នឹង​ព្រះសង្ឃ ដែលជា​ព្រះ​មេគណក្រុង ស្រុក​ទាំង​១០ នៅក្នុង​ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២១ ខែ តុលា ឆ្នាំ ២០១៥ បាន​បើក​កិច្ចប្រជុំ​វាយតម្លៃ លើ​លក្ខណៈសម្បត្តិ ព្រះ​ញាណ​សោភ័ណ កែវ សាវ៉ន ដែល​ត្រូវបាន​ស្នើសុំ​តែងតាំង ជា​ព្រះ​មេគណ​ខេត្តតាកែវ ថ្មី​។​
 
​នៅក្នុង​កិច្ចប្រជុំ​នោះ ព្រះ​មេគណក្រុង ស្រុក​ទាំង​១០ នៅក្នុង​ខេត្តតាកែវ បាន លើកឡើង​ពី​ការគាំទ្រ ក្នុងការ​តែងតាំង ព្រះ​ញាណ​សោភ័ណ កែវ សាវ៉ន ជា​ព្រះ​មេគណ​ខេត្តតាកែវ​ថ្មី ព្រោះ​ព្រះអង្គ​បាន​បួស អស់​រយៈកាល​ជាង ៣០ ឆ្នាំ​មកហើយ ហើយ​បាន​កសាង​ស្នាដៃ​ជាច្រើន នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។ ជាពិសេស​ទៅទៀត​នោះ ព្រះអង្គ​ត្រូវបាន​វាយតម្លៃ ដោយ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ នៅក្នុង​ខេត្ត​ម្ដង​រួចមកហើយ ដោយ​ការវាយតម្លៃ​នោះ សំដៅទៅ​លក្ខណៈសម្បត្តិ ៣ យ៉ាង​គឺ​៖ ទី​១. សកម្មភាព​ការងារ​ទាំង​នៅក្នុង​ផ្លូវធម៌ និង​ផ្លូវលោក​។ ទី​២. វាយតម្លៃ​ទៅលើ​ព្រហ្មចរិយា​ធម៌ និង​ទី​៣. អំពី​ទំនាក់ទំនង​សង្គម និង​ការចូលរួម​កសាង​សង្គម​ជាដើម​។​
 
​នៅក្នុង​ឱកាស​នោះ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បានចាត់ទុក​ការសម្រេច ជា​ឯកច្ឆ័ន្ទ ទាំង​ព្រះ​មេគណក្រុង ស្រុក ទាំង​១០ និង​លោក​អភិបាលក្រុង ស្រុក​ទាំង​១០ គឺជា​ការបើកផ្លូវ​អោយ ព្រះ​ញាណ​សោភ័ណ កែវ សាវ៉ន ឡើង​ធ្វើជា​ព្រះ​មេគណ ខេត្តតាកែវ​ថ្មី ហើយ​លោក​រំពឹងថា បន្ទាប់ពី​មានការ​តែងតាំង ព្រះ​មេគណ​ខេត្ត​ថ្មី  រាល់​ការតែងតាំង​មន្ត្រី​សង្ឃ នៅក្នុង​ខេត្ត ជាពិសេស​ក្នុងកា​តែងតាំង ព្រះចៅអធិការ​វត្ត នៅ​ទូទាំង​ខេត្ត មន្ត្រីជាន់ខ្ពស់​សង្ឃ នៅក្នុង​ខេត្ត និង​ប្រជុំពិភាក្សា​វាយតម្លៃ ដើម្បី​ធ្វើយ៉ាង ណា អោយ​ការតែងតាំង​នោះ មាន​តម្លាភាព និង​មិនត្រូវ​ឲ្យ​មាន​បញ្ហា​មិន​ប្រក្រតីកើត ឡើង ក្រោយ​ការតែងតាំង​នោះទេ​៕V/S